សព​ផ្សោត​ដែលងាប់​កាលពី​ម្សិលមិញ ត្រូវបាន​ដាក់ក្នុង​ទូរទឹកកក

  • 2019-07-23 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​មូលនិធិ​សកលសម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF-កម្ពុជា) បាន​ឱ្យដឹងថា សត្វផ្សោត​ដែលងាប់កាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញ​នេះ ត្រូវបាន​យកមក​រក្សាទុក​នៅក្នុងទូរទឹកកក​នៅ​ឯការិយាល័យ​ WWF-ប្រចាំ​ខេត្ត​ក្រចេះ ដើម្បី​ទុកធ្វើ​កោសល្យវិច័យ។

សព​ផ្សោត​ដែលត្រូវបាន​គេប្រទះ​ឃើញ​នៅក្នុង​ភូមិកាកុត ឃុំ​សំបុក ស្រុកចិត្របុរី ទីរួមខេត្តក្រចេះ​នេះ ត្រូវបាន​ក្រុម​ការងារស្រាវជ្រាវ​រួម ដែលមាន​រដ្ឋបាលជល​ផល និង​អង្គការ WWF សន្និដ្ឋាន​ជា​បឋម​ថា​ សត្វផ្សោត​នោះ ស្លាប់​ដោយសារ​ជាប់ម៉ង ព្រោះ​មាន​ស្នាមម៉ង​នៅកន្ទុយ​របស់​វា។

ផ្សោតនោះ​ជាផ្សោត​ឈ្មោល មាន​ទម្ងន់ ១០៤ គីឡូក្រាម មានប្រវែង​សរុប ១,៩៨ ម៉ែត្រ និង​អាយុ​ប្រហាក់​ប្រហែល​ចន្លោះ​ពី ១៥-១៨​ឆ្នាំ។ នេះ​ជាសត្វផ្សោតទី៥​ហើយ ដែលត្រូវ​បាន​គេប្រទះឃើញ​ងាប់​តាំងពី​ខែមករា ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន ហើយចំនួន​កូនផ្សោត​ដែលកើត​ក្នុងកំឡុងពេលដូចគ្នានេះ​គឺមានចំនួន ៩​ក្បាល។

«ការដាក់ម៉ង​នៅក្នុង​តំបន់​អភិរក្ស គឺជា​កត្តា​ចំបង​ដែលធ្វើឱ្យ​មានការស្លាប់​សត្វផ្សោត​ទន្លេមេគង្គ។ យើងខ្ញុំសូម​អំពាវនាវ សូមកុំឱ្យ​មានការ​នេសាទ​ខុសច្បាប់​ក្នុងតំបន់​អភិរក្ស​ ដើម្បីការពារ​សត្វផ្សោត​ទន្លេមេគង្គ​ ដែលជា​បេតិកភណ្ឌ​មាន​ជីវិត​ដ៏មានតម្លៃ​របស់ប្រទេស​យើង»។ នេះជាការលើកឡើងបន្ថែម​របស់​អង្គការ WWF-កម្ពុជា៕

អត្ថបទ និងរូបថត៖ អង្គការ WWF-កម្ពុជា

;