គម្រោង​រោងចក្រ​ផលិត​ប្រដាប់​ព្យួរខោអាវ កាត់ដេរ និង​ស្បែកជើង ទទួលបាន​ការ​យល់ព្រម​ពី CDC

  • 2019-07-23 09:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសំណើ​សុំវិនិយោគ​របស់​ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រដាប់​ព្យួរសម្លៀកបំពាក់ ដែលមាន​ទីតាំងវិនិយោគ​ស្ថិតនៅ​ភូមិអំពិល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៤,៥លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ៣៣៦​កន្លែង។

២- “JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់ស្រោម​ពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាល​ជូតជើង សម្លៀកបំពាក់​ផ្ទះបាយ កន្សែង និងសម្ភារៈ​ក្មេងលេង​គ្រប់​ប្រភេទ ដែលមាន​ទីតាំងវិនិយោគ​ស្ថិតនៅ​ភូមិត្រពាំងខ្យង ឃុំទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៦,៣លាន​ដុល្លារអាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ៣៨៥០​កន្លែង។

៣- CHUAN LIH INTERNATIONAL CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិសឹង្ហ ឃុំសឹង្ហ និង​ភូមិស្វាយ ឃុំសំរោង ស្រុក​សំរោង ខេត្តតាកែវ មានទុនវិនិយោគ​ប្រមាណ ៥,៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ១១៩៩​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;