រដ្ឋមន្ត្រី​ការបរទេស ប្រាប់​ទូត​ឱ្យ​រឹតបន្តឹង​សន្តិសុខ​ពេល​ផ្ដល់​ទិដ្ឋការ​ដល់​ជនបរទេស​ចូល​កម្ពុជា

  • 2019-07-24 06:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បានឲ្យ​ឯក​អគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស ធ្វើការ​រឹតបន្តឹង​សន្តិសុខ​ និង​សុវត្ថិភាព ពេលផ្ដល់​ទិដ្ឋការ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាម​លិខិតចុះថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០១៩ ដែលទើបតែ​ទទួលបាន​នៅថ្ងៃទី២៤ ខែ​កក្កដា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​ទៅ​ឯកអគ្គរាជទូត អគ្គស៊ុល និង​កុងស៊ុល​កិត្តិយស​ប្រចាំនៅ​បរទេស​ថា ក្រសួង​ស្នើស្ថាន​តំណាងកម្ពុជា​ប្រចាំនៅ​បរទេស​ទាំងអស់ ពិនិត្យ​មើលឲ្យ​បានហ្មត់ចត់ និងច្បាស់លាស់​ពីគោលបំណង​របស់​ជនបរទេស​ដែលស្នើសុំ​ទិដ្ឋការ​ចូល​កម្ពុជា ដើម្បី​ធានា​សន្តិសុខ​ និង​សុវត្ថិភាព​ដូចជា​ការ​ការពារ​អធិបតេយ្យភាព​ជាតិ។ បដិសេធ​ការផ្ដល់​ទិដ្ឋាការ​ដល់​ជន​បរទេស​ណា​ដែលមាន​បំណង​គាំទ្រ ឬការពារ​ជនទាំងឡាយណា​ដែលត្រូវបាន​ផ្តន្ទាទោស ឬកំពុង​ជាប់ទៅ​ដោយ​ដីកា​តុលាការ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;