ឃើញ​ Floyd ឌឺដង​ច្រើនពេក Pacquiao បបួល​វ៉ៃគ្នា​ម្ដងទៀត

  • 2019-07-24 07:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao បាន​បបួល​ Floyd Mayweather ប្រកួត​គ្នា​ជា​លើក​ទី២ ក្រោយ​ពីទទួល​រង​ពាក្យ​ឌឺដង​ពីអ្នកប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក។

Floyd បាន​សរសេរនៅ​លើ​ Instagram របស់ខ្លួនថា៖

"ខ្ញុំពិត​ជា​ចម្លែក​ចិត្ត​ណាស់ នៅ​ពេល​ណា​ដែល​ឃើញឈ្មោះ Pacquiao នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ គឺតែងតែ​មាន​ការ​ភ្ជាប់​ឈ្មោះ​ខ្ញុំ​ទៅ​ជាមួយ។ ភាពល្បីល្បាញ​ និងអាជីព​របស់​បុរស​រូបនេះ (Pacquiao) ហាក់​ដូច​ជា​ត្រូវ​បាន​កសាង​ឡើង​ដោយ​សារ​ការពាក់ព័ន្ធ​នឹង​ខ្ញុំ។ វា​ល្មម​ដល់​ពេល​ដែល​អ្នក (អ្នកសារព័ត៌មាន) គួរ​ឈប់​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ទាក់ទាញ​ឲ្យគេចាប់អារម្មណ៍​ទៀត ហើយ​ទុក​ឲ្យបុរស​រូបនោះ កសាង​ឈ្មោះ​ដោយ​ខ្លួនឯងទៅ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកហើយ ដែល​អ្នក​ទាំងអស់គ្នា​បាន​ឮថា "Floyd ខ្លាច Manny Pacquaio" ប៉ុន្តែ​អ្វីដែល​ជា​រឿង​អស់​សំណើច គឺ​ពេល​ប្រកួតគ្នា គឺ​ខ្ញុំ​អាច​យកឈ្នះ​យ៉ាង​ផុយ ដែល​ធ្វើ​ឲ្យ​រិះគន់ទាំងនោះ ស្ងាត់​មាត់​ដូចគេចុក"។

អ្នកប្រដាល់​វ័យ ៤២ឆ្នាំ បាន​បន្ត​ថា៖

"ពួកអ្នកដែលហៅ​ខ្លួនឯង​ថា​ជា​អ្នកជំនាញ​ខាងប្រដាល់ ឬជាអ្នកច្រណែន និងអ្នករិះគន់​ទាំងនោះ អស់​ពាក្យ​និយាយ ឬក៏ព្យាយាម​រក​លេស​ផ្សេងៗ ដោយ​ឲ្យ​ខ្ញុំ​វ៉ៃ​ជាមួយ​ Manny Pacquiao ម្ដងទៀត​ជាដើម។ ខ្ញុំ​បាន​បង្ហាញប្រាប់​ពួកគេ​ម្ដងទៀត ក្រោយ​ខ្ញុំ​បំបែក​កំណត់ត្រា​របស់ Rocky Marciano (កំណត់ត្រា​ប្រកួតមិនដែលចាញ់ ៤៩ដង)។ ពួកគេ​មិនអាច​ទទួលយកបានទេ ដោយសារ​ខ្ញុំ​មាន​ស្បែក​ខ្មៅ ខ្ញុំឈប់​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ តែ​ខ្ញុំ​អាច​ជំនះ​រឿង​ទាំងនោះ រហូត​អាច​ចូល​និវត្តន៍ ដោយ​មិន​ស្គាល់​ពាក្យ​ថាចាញ់។ នៅទីបញ្ចប់ គឺខ្ញុំ​ជា​អ្នក​សើច!"។

Floyd ប៉ះ Pacquiao កាលពីឆ្នាំ២០១៥ (រូបភាព៖ Getty)

ក្រោយ​បាន​ឃើញ​ការ​បង្ហោះ​សារ​ដ៏​វែងឆ្ងាយ ដោយ​មាន​ទាំង​លើក​យក​ឈ្មោះ​របស់​ខ្លួន​មក​សរសេរ​ផងនោះ Pacquiao ដែល​ទើប​ដណ្ដើម​យក​ខ្សែក្រវាត់ WBA Super welterweight ពី​អ្នកប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក Keith Thurman បាន​ឆ្លើយតប​យ៉ាងខ្លី នៅ​លើ​ Twitter របស់ខ្លួនថា៖

"អ្នកឯង​ជា​អ្នក​មក​មើល​ការ​ប្រកួត​របស់​ខ្ញុំ ហើយបាន​ប្រើ​ឈ្មោះ​ខ្ញុំ​នៅ​ក្នុង​សារ​ររបស់​ខ្លួនឯងទៀត តែអ្នកបែរជាថា​ ​ខ្ញុំ​ជា​អ្នកដែល​ព្យាយាមចង់​ពាក់ព័ន្ធ​នឹង​អ្នក? ប្រសិន​បើ​ចង់​ពាក់ព័ន្ធ​នឹង​ខ្ញុំ​មែន ... តោះ #MayPac2 (ជួបគ្នាលើកទី២)"។

គួររំលឹកផងដែរថា កំពូល​អ្នកប្រដាល់ទាំង២ រូបនេះ បានជួបគ្នា​កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ដោយ​ Floyd ជាអ្នកឈ្នះ ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ (១១៨-១១០, ១១៦-១១២, ១១៦-១១២)៕

ចុចអាន៖ ធ្លាយ​ក្រដាស​ដាក់​ពិន្ទុ​! ចៅក្រម​ដែល​ដាក់​ពិន្ទុ​ឲ្យ​ប៉ាក់គីអៅ ចាញ់ ទទួល​រង​ការ​រិះគន់

អត្ថបទ៖ សុខ សុវត្ថិ

;