​ឡាន​មួយ​ទឹក​ពី​ស្រុក​ចិន ​នឹង​ត្រូវ​នាំ​ចេញ​មក​ស្រុក​ខ្មែរ​ ​និង​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង

  • 2019-07-24 08:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ពេល​ថ្មីៗ​នេះ​ ​សារព័ត៌មាន​ចិន ChinaDaily ​បាន​ចុះ​ផ្សាយ​ថា​ ​រថយន្ត​មួយ​ទឹក​ចំនួន ៣០០០ ​គ្រឿង​នឹង​ត្រូវ​នាំ​ចេញ​ទៅ​​ក្រៅ​ប្រទេស​ ​ជា​លើក​ដំបូង​។ សម្រាប់​គោល​ដៅ​នាំ​ចេញ​ ​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា ​មីយ៉ាន់ម៉ា​ ​ឡាន​ ​វៀតណាម​ ​រុស្ស៊ី​ ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដែល​ស្ថិត​ក្នុង​គម្រោង​ "ផ្លូវ​មួយ​ ​ខ្សែ​ក្រវ៉ាត់​មួយ"។​

រូបភាព៖ ChinaDaily [Yin Shoubai]
​សម្រាប់​ប្រទេស​កម្ពុជា​ ​បើ​តាម​រយៈ​​សេចក្ដី​ថ្លែងការណ៍​របស់​អាជ្ញាធរ​គយ​ចិន​ប្រចាំ​ខេត្ត​ក្វាង​ចូវ ​បាន​ឲ្យ​ដឹង​​ថា ​ក្រុមហ៊ុន​ដែល​នាំចេញ​រថយន្ត​នេះ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​កម្ពុជា​ ​កាល​ពី​ដើម​ឆ្នាំ ២០១៩ ​នេះ​។ ក្នុង​នោះ​ផង​ដែរ​ ​រថយន្ត​មួយ​ទឹក​ចំនួន​ ៩ ​គ្រឿង​ដំបូង​ដែល​មាន​តម្លៃ​សរុប​ជាង ​១៦ ម៉ឺន​ដុល្លារ​ត្រូវ​បាន​គយ​ចិន​អនុញ្ញាត​ឲ្យ​នាំចេញ​មក​លក់​​នៅ ​ប្រទេស​កម្ពុជា​។

​រថយន្ត​មួយ​ទឹក​ទាំង​​នោះ​មាន​ប្រភេទ​ SUVs, ​និង​ប្រភេទ Sedans ចំនួន ៣០០០ ​គ្រឿង​​សរុប​ទឹក​ប្រាក់​ប្រមាណ​ជា​ ​២,៥ ​លាន​ដុល្លារ​ មានប្រភពចេញពីខេត្តក្វាងទុង៕​

អត្ថបទទាក់ទង៖

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;