Ronaldo ស៊ុត free-kick យ៉ាងស្អាត​ ជួយ​ឲ្យ Juventus ឈ្នះ Inter

  • 2019-07-25 02:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បាល់ពិន័យ free-kick បញ្ចូល​ទី​យ៉ាង​ល្អ​ នៅ​នាទី ៦៨ ជួយ​ឲ្យ Juventus តាម​ស្មើ Inter Milan ១-១ មុន​ឈាន​ទៅ​យកឈ្នះ ​៤-៣ ក្នុង​វគ្គ​ប៉េណាល់ទីកាត់សេចក្ដី។

នៅ​ក្នុង​ការប្រកួត​ pre-season នៅ​លើ​ទឹកដីប្រទេស​ចិន​នោះ ក្រុម Inter Milan បាននាំមុខ​តាំងពី​នាទី ១០ ដោយសារ​ការ​ធ្វើ​ឲ្យ​ចូលទី​ខ្លួនឯង​របស់​កីឡាករចំណូល​ថ្មី​ de Ligt របស់ Juventus។

ឈាន​ដល់​វគ្គប៉េណាល់ទីកាត់សេចក្ដី ក្រុមទាំង២ នៅ​តែ​បន្ត​ស្មើ ក្នុង ៥គ្រាប់​ដំបូង ពោល​គឺ​ស៊ុត​ចូល​ ៣គ្រាប់​ដូចគ្នា។ យ៉ាងណាក្ដី គ្រាប់ទី ៦ Demiral បាន​ស៊ុត​បញ្ចូលទី​ឲ្យ Juventus ខណៈ Borja Valero របស់ Inter ស៊ុត​មិន​ចូល។

នេះ​ជា​ការប្រកួត​លើក​ទី២ របស់ Juventus ក្នុង​ពាន​រង្វាន់​មិត្តភាព International Champions Cup។ កាលពីប្រកួត​ទី១ នៅទឹកដី​សិង្ហបុរី ក្រុមជើងឯកអ៊ីតាលី ចាញ់​ក្រុមអង់គ្លេស Tottenham Hotspur ២-៣៕

ទស្សនា​វីដេអូហាយឡាយ និងការស៊ុត​បាល់​ប៉េណាល់ទី​កាត់សេចក្ដី ខាងក្រោមនេះ៖

រូបភាព៖ Juventus

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;