២៥ កក្កដា ១៩៧៦៖ រូបមុខ​មនុស្ស​នៅលើ​ភព​អង្គារ ត្រូវថត​បាន​ដោយ​យាន​អវកាស Viking 1

  • 2019-07-25 04:40:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​១៩៧៦ យាន​អវកាស Viking 1 បាន​ថត​ជាប់រូប​មុខ​មនុស្ស​នៅលើ​ភព​អង្គារ «Face on Mars» ខណៈដែល​យាន​អវកាស​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ភពក្រហម​នេះ។

រូបនេះ ត្រូវ​ថតបាន​នៅ​តំបន់ Cydonia នៃ​ភព​អង្គារ ដែល​វាហាក់ដូច​ជាមុខ​មនុស្ស​យក្សមួយ​ត្រូវបានគេ​ឆ្លាក់ ឬសាងសង់​លើផ្ទៃដីភព​នេះ។ អ្នក​វិទ្យាសាស្រ្ត​អង្គការ​ណាសា​កាលពីពេលនោះ បាន​ជឿជាក់​ថា ថ្ម​ដ៏ធំ​ដែល​មានរូប​ដូចក្បាល​មនុស្ស​នេះ គឺកកើតឡើង​ដោយ​ស្រមោល​ដែល​ចេញជា​ភ្នែក ច្រមុះ និងមាត់​ ក្នុង​ពេល​ថត​តែប៉ុណ្ណោះ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;