សមាជិក​ព្រឹទ្ធសភា​អាមេរិក សុំកុំ​ឱ្យ​សម្រុកចូល Area 51

  • 2019-07-26 03:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ប្រចាំរដ្ឋ Nevada លោកស្រី Jacky Rosen បាន​ជំរុញ​ឱ្យ​ប្រជាជន​គិត​ពិចារណា​២ដងសិន មុន​សម្រេច​ចូល​តំបន់​សម្ងាត់៥១ «Area 51»។

លោកស្រី​បានលើកឡើង​កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០១៩​យ៉ាងដូច្នេះ​ថា៖ «ការ​សម្រុកចូល​ណាមួយ​ក្នុងទីតាំង​របស់​ក្រសួង​ការពារជាតិ​ គឺ​មិនមាន​សុវត្ថិភាព​ឡើយ។ វាមិន​មាន​សុវត្ថិភាព​ចំពោះអ្នក​យាមកាម ហើយក៏មិន​មាន​សុវត្ថិភាព​សម្រាប់​អ្វីដែលយើង​កំពុងការពារ​នៅខាងក្នុង (តំបន់៥១) ផងដែរ»។

តំបន់៥១ (រូបថត៖ Google Earth)

ចំណែក​ព្រឹទ្ធសមាជិក​មួយរូប​ទៀតប្រចាំរដ្ឋ Nevada ផងដែរនោះ​គឺលោកស្រី Catherine Cortez-Masto បាន​ថ្លែងថា លោកស្រី​មិនបាន​ដឹងពីគោលបំណង​ពិត​ប្រាកដ​ដែល​មនុស្សទាំងនោះ​ចង់សម្រុក​ចូល​តំបន់​៥១ឡើយ។ លោកស្រី​យល់ថា វាគ្រាន់តែ​ជាការ​កម្សាន្ត​តែប៉ុណ្ណោះ។

សូមជម្រាប​ថា ព្រឹត្តិការណ៍​ចូលទៅ​កាន់​តំបន់​៥១ ឬ Storm Area 51 គ្រោងនឹង​ធ្វើឡើង​នៅម៉ោង ៣ព្រឹក​ទាបភ្លឺ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមកដល់​ពេលនេះ មានអ្នក​ចុះឈ្មោះ​ចូលរួមតាម​អនឡាញជិត ២លាន​នាក់ហើយ។

យ៉ាងណាមិញ ចំពោះ​គម្រោង​នេះ ត្រូវបាន​អ្នកនាំពាក្យ​កងទ័ព​អាកាស​អាមេរិក​ព្រមាន​ថា នឹង​ចាត់វិធានការ​ទប់ស្កាត់​មិនឱ្យពួកគេ​ចូលតំបន់​សម្ងាត់​នេះ​បានឡើយ។ «ការ​ប៉ុនប៉ង​ណាមួយ ចូល​តំបន់​ហ្វឹកហ្វឺន​យោធា​ដោយខុសច្បាប់ គឺជា​គ្រោះថ្នាក់»។

តំបន់​៥១ ដែលស្ថិតក្នុងរដ្ឋ Nevada នេះ ត្រូវបាន​គេ​ជឿជាក់​ថា ជាកន្លែង​ផ្ទុក​ឯកសារ​ដែលផ្តល់​នូវភស្តុតាង​ពី​មនុស្ស​ក្រៅភព។ មូលដ្ឋាន​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​អាកាស​អាមេរិក ក្នុងនោះ​ក៏ធ្លាប់ត្រូវគេរាយការណ៍​ថា យន្តហោះ​ទម្លាក់គ្រាប់បែក B-2 បាន​ធ្វើតេស្ត​នៅតំបន់​នេះ​ផងដែរ៕

ចុចអានបន្ថែមបែកធ្លាយ​រូបភាព​ទាហាន​អាមេរិក ស្វែងយល់​ពី​​របៀប​រត់គេច​របស់​ក្រុម​អ្នក​​សម្រុក​ចូល Area 51

ប្រភព៖ Huff Post ប្រែ​សម្រួល៖ សំភី

;