Man Utd បន្ត​ឈ្នះ ៤ប្រកួត​ជាប់គ្នា ក្រោយ​ស៊ី Spurs ២-១

  • 2019-07-26 03:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយឈ្នះ​ក្រុម Perth Glory ២-០, ឈ្នះ Leeds ៤-០, ឈ្នះ Inter Milan ១-០ រួចមក ក្រុម​បិសាចក្រហម Manchester United បាន​បន្ត​យកឈ្នះ​ក្នុង​ប្រកួតទី៤ ពោល​គឺ​ឈ្នះ Tottenham Hotspur ២-១ ក្នុង​ពាន​រង្វាន់ International Champions Cup នៅ​សៀងហៃ ប្រទេសចិន។

Martial ស៊ុត​បញ្ចូលទីគ្រាប់ទី១ (រូបភាព៖ Manutd.com)
២គ្រាប់​របស់​ក្រុម​លោក Ole Gunnar Solskjær រកបានដោយ Anthony Martial (នាទី ២១) និង Angel Gomes (នាទី ៨០) ចំណែក ១គ្រាប់​របស់​ក្រុម​លោក Mauricio Pochettino រក​បាន​ដោយ Lucas Moura (នាទី ៦៥)។
Gomes អបអរ​ក្រោយស៊ុត​ចូលគ្រាប់​ទី២ ឲ្យ Man Utd (រូបភាព៖ Manutd.com)

ប្រកួត​បន្ទាប់​របស់ Man Utd នៅ ICC គឺ​ប៉ះ Ac Milan ថ្ងៃ​ទី៣ ខែសីហា នៅ​ប្រទេស​វែល៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;