CDC យល់ព្រមលើ​គម្រោង​ចិញ្ចឹម​គោយកទឹកដោះ ផលិត​ថង់ក្រណាត់ និង​កែច្នៃក្រដាស

  • 2019-07-26 23:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសំណើ​សុំវិនិយោគ​របស់​ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញវិញ្ញាបនបត្រ​ចុះ​បញ្ជីជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “KPNL CO., LTD.” គម្រោងបង្កើត​រោងចក្រផលិត​ថង់ក្រណាត់​គ្រប់ប្រភេទ ដែលមាន​ទីតាំងវិនិយោគ​ស្ថិតនៅ​ដីឡូតិ៍​លេខ១៤២ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុនវិនិយោគ​ប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ២៤៨កន្លែង។

២- “XINYAO UNION (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវជាតិ​លេខ២ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានទុន​វិនិយោគប្រមាណ ៣,៥លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ២០២៣កន្លែង។

៣- “XING BANG PAPER INDUSTRIAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាស ផលិត​កេសកាតុង និង​ថង់ក្រដាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិក្រាំង​ទ្រា ឃុំព្រៃ​និព្វាន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឹ មានទុន​វិនិយោគប្រមាណ ៣,៨លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៨២ កន្លែង។

៤-“KHMER FRESH MILK CO.,LTD.”គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោយក​ទឹកដោះ និងរោងចក្រ​កែច្នៃ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិឧកាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុន​វិនិយោគ ១០លានដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បានចំនួន ៣៧​កន្លែង៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;