ស្ថានភាព​អាកាសធាតុ​កម្ពុជា ពីថ្ងៃទី២៩ ​កក្កដា ដល់ ៤សីហា

  • 2019-07-29 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុចាប់ពីថ្ងៃទី២៩ ​កក្កដា ដល់ថ្ងៃទី៤ សីហា ២០១៩ ឱ្យដឹងថា នៅ​ក្នុងអំឡុងពេលនេះ មាន​ប្រព័ន្ធ​សម្ពាធទាប​អូសបន្លាយ​កាត់ពីលើ​អាង​មេគង្គ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ខណៈ​នៅ​ប៉ែកខាងលើ​សមុទ្រ​ចិនខាងត្បូង នឹង​កកើត​នូវ​ព្យុះទី៧។ លក្ខណៈបែបនេះ នឹង​ធ្វើឱ្យ៖

១. ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់​ធំ កំពង់​ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​អាចមានភ្លៀង​ពីមធ្យម​ទៅច្រើន ក្នុងនោះ​ផ្នែកមួយ​ចំនួន​នៃបណ្តាខេត្ត​ទាំងនោះ មាន​ភ្លៀងធ្លាក់ខ្លាំង។

២. ខេត្ត​ប៉ៃលិន បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តរតនគិរី នឹងអាច​មានភ្លៀង តែក្នុងកម្រិតខ្សោយ។

៣. ខេត្ត​កំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល និង​រាជធានីភ្នំពេញ នឹង​អាច​មានភ្លៀង​ពីខ្សោយ ទៅមធ្យម។

ក្រសួង​ក៏បាន​ប្រកាស​ឱ្យប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ ពិសេស​តំបន់​មាត់​សមុទ្រ ចាប់ពីថ្ងៃទី១ ដល់ ៤ ខែសីហា នឹងមាន​ខ្យល់បក់បោកខ្លាំង បង្ក​ឱ្យមាន​ជារលកធំៗ។ ឯ​ចំពោះ​ស្ថានភាព​ទឹក​ទន្លេ​ក៏ចាប់​បន្ត​ងើបឡើង​ផងដែរ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;