​Ronaldo ​ប្រាប់ពី​ក្រុមខ្លួន​ធ្លាប់​មាន​អនុស្សាវរីយ៍​​​ច្រើន​ជាង​គេ​រវាង​ Real Madrid ​និង​ Man Utd

  • 2019-07-30 02:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​​ Cristiano Ronaldo ​បាន​ហោះ​ទៅ​ទីក្រុង​ម៉ាឌ្រីត​ប្រទេស​អេស្ប៉ាញ​ ​ដើម្បី​ទៅ​ទទួល​ពាន​រង្វាន់​ កិត្តិយស​ ​"MARCA Legends award” ​ដែល​រៀបចំ​ប្រគល់​ជូន​ដោយ​សារ​សារព័ត៌មាន​អេស្ប៉ាញ​ Marca។

​Ronaldo​ ​និយាយ​ក្នុង​ពិធី​នោះ​ថា​ "​ខ្លួន​នឹក​រលឹក​ជីវិត​ជា​កីឡាករ​ក្នុង​ក្រុម​ទាំង​ពីរ​ទាំង​ Real Madrid ​និង Man Utd ​ក៏​ប៉ុន្តែ​រូប​គេ​ចំណាយ​ពេល​ច្រើន​ជាមួយ Realព្រម​ទាំង​​មាន​គ្រួសារ ​ចេញ​ពី​ទីក្រុង​ម៉ាឌ្រីត​ថែម​ទៀត​ផង ​ចឹង​ហើយ​ខ្ញុំ​នឹក Real Madrid ​ច្រើន​ជាង​​"។

​បញ្ជាក់​ដែរ​ថា​ ក្រោយ​ចំណាយ​ពេល​ ៩ ​ឆ្នាំ​ជាមួយ​ Real Madrid ​កីឡាករ​​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​បាន​ក្លាយ​ជា​កីឡាករ​តែ​មួយ​គត់ ​ដែល​ឈ្នះ​ពាន​លីគ​ ៣ ​ប្រទេស​ផ្សេង​គ្នា​គឺ Laliga, Seie A និង Premier League៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;