អាជ្ញាធរ​ប្រកាស​ពីការ​បើកឱ្យ​ដំណើរការ​ស្ពាន​ដែក​បាឡេ​ឫស្សីកែវ​ឡើងវិញ​

  • 2019-07-30 09:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅថ្ងៃទី៣០ ខែ​កក្កដា​នេះ​ថា ស្ពាន​បាឡេ​ឫស្សីកែវ នឹង​ដាក់​ឱ្យដំណើរការ​ធ្វើចរាចរណ៍​ជា​ធម្មតា​ឡើងវិញ នៅថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩​ វេលាម៉ោង ៨ព្រឹក។

រូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូន
អាជ្ញាធរ​បាន​បិទ​ការ​ធ្វើចរាចរណ៍​លើស្ពាន​នេះ កាលពី​ចុងខែមិថុនា​កន្លងទៅ ដើម្បី​បើកការដ្ឋាន​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រួមមាន៖ គ្រឿងបង្គំ​ស្ពាន​ផ្នែកខាងលើ និង​ផ្នែក​សសរ​ទម្រស្ពាន។

ស្ពាន​ដែកបាឡេ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ទៅតំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ត្រូវបាន​ដាក់ឱ្យដំណើរការ​ ១ឆ្នាំ​មកហើយ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;