EDC នឹងផ្តាច់ភ្លើងនៅតាមតំបន់មួយចំនួនចាប់ពីព្រឹកនេះ
- 2019-08-01 01:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EDC នឹងផ្តាច់ភ្លើងនៅតាមតំបន់មួយចំនួនចាប់ពីព្រឹកនេះ
ចន្លោះមិនឃើញ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
១. ថ្ងៃទី១ ខែសីហា៖ សង្កាត់ផ្សារថ្មីទី២ ច្បារអំពៅទី២ ភ្នំពេញថ្មី គោកឃ្លាង ស្នោរ កំបូល ចាក់អង្រែក្រោម ព្រែកប្រា និងព្រែកឯង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
២. ថ្ងៃទី២ ខែសីហា៖ សង្កាត់ច្បារអំពៅទី២ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ សំរោងក្រោម ត្រពាំងក្រសាំង កំបូល ស្នោរ ឪឡោក ឃុំបែកចាន ឃុំឆក់ឈើនាង តាខ្មៅ និងកំពង់សំណាញ់ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៣. ថ្ងៃទី៣ ខែសីហា៖ សង្កាត់ភ្នំពេញថ្មី ទឹកថ្លា ក្រាំងធ្នង់ ដង្កោ ព្រៃស ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ និងសំរោងក្រោម ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៤. ថ្ងៃទី៤ ខែសីហា៖ សង្កាត់ស្រះចក ក្រាំងធ្នង់ គោករកា ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ និងសំរោងក្រោម ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕