ចំណាត់ថ្នាក់​វិទ្យាល័យ​​គំរូ​ទាំង ១០ ​មាន​វិទ្យាល័យ​នៅ​ក្នុងរាជធានី​ភ្នំពេញ ១

  • 2019-08-01 03:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម អនុក្រឹត្យស្ដីពី ការទទួលស្គាល់ជយលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

សម្រាប់ក្នុងវិស័យអប់រំ គេរកឃើញថា មាន​វិទ្យាល័យ​​គំរូ​ទាំង ១០ ​ដែល​ក្នុង​នោះ​មាន​វិទ្យាល័យ​នៅ​ក្នុងរាជធានី​ភ្នំពេញ ១ ខេត្ត កំពង់ធំ ១ ​ខេត្ត​កោះកុង ១ ខេត្តស្វាយរៀង ១ ខេត្តកំពត ១ ខេត្ត​តាកែវ ១ ខេត្តឧត្តរមានជ័យ ១ ខេត្តបាត់ដំបង ១ ខេត្ត​សៀមរាប ២ ។

វិទ្យាល័យ ​ពេជ្រចិន្តា | រូបភាព៖ រដ្ឋបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ខាងក្រោម​នេះ​គឺ​ជា ចំណាត់​វិទ្យាល័យ​​គំរូ​ទាំង ១០៖​ ​

-​ចំណាត់​ថ្នាក់​លេខ​ ១ ​បាន​ទៅ​លើ​វិទ្យាល័យ ​ពេជ្រចិន្តា ​ខេត្ត​បាត់​ដំបង

-ចំណាត់​ថ្នាក់​លេខ​ ២ ​បាន​ទៅ​លើ​វិទ្យាល័យ ​ហ៊ុនសែន ឧត្តរមានជ័យ ​ខេត្ត​ឧត្តរមានជ័យ

-ចំណាត់​ថ្នាក់​លេខ​ ៣ ​បាន​ទៅ​លើ​វិទ្យាល័យ ​ហ៊ុនសែន ​ប្រសូតិ ​ខេត្ត​ស្វាយរៀង​

-ចំណាត់​ថ្នាក់​លេខ​ ៤ ​បាន​ទៅ​លើ​វិទ្យាល័យ ​ចំណេះដឹងទូទៅ​និង​បច្ចេកទេស​ ​ពួក​ ​ខេត្ត​សៀមរាប​

-ចំណាត់​ថ្នាក់​លេខ​ ៥ ​បាន​ទៅ​លើ​វិទ្យាល័យ ​សម្តេច​ជាស៊ីម ​អង្គរជ័យ ​ខេត្ត​កំពត​

-ចំណាត់​ថ្នាក់​លេខ​ ៦ ​បាន​ទៅ​លើ​វិទ្យាល័យ ​កោះស្តេច​ ​ខេត្ត​កោះកុង

-ចំណាត់​ថ្នាក់​លេខ​ ៧ ​បាន​ទៅ​លើ​វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ​ខេត្ត​សៀមរាប

-ចំណាត់​ថ្នាក់​លេខ​ ៨ ​បាន​ទៅ​លើ​វិទ្យាល័យ​ចំណេះដឹងទូទៅ​និង​បច្ចេកទេស​អនុវត្ត កំពង់​ឈើទាល ​ខេត្ត​កំពង់ធំ

-ចំណាត់​ថ្នាក់​លេខ​ ៩ ​បាន​ទៅ​លើ​វិទ្យាល័យ ​ប៊ុន រ៉ាវី ​វត្តភ្នំ​ ​រាជធានី​ភ្នំពេញ

-ចំណាត់​ថ្នាក់​លេខ​ ១០ ​បាន​ទៅ​លើ​វិទ្យាល័យ ​អង្គរកា ​ខេត្ត​តាកែវ៕

វិទ្យាល័យ ​ប៊ុន រ៉ាវី ​វត្តភ្នំ​ ​រាជធានី​ភ្នំពេញ | រូបភាព៖ Google

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;