​ថៃ ​មាន​ករណី​បំផ្ទុះ​គ្រាប់​បែក ​៣ ​កន្លែង​​រំលង​គ្នា​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ

  • 2019-08-02 03:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​វេលាព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​នៅ​កណ្ដាល​ក្រុង​​បាងកក​ប្រទេស​ថៃ​​ មាន​ករណី​បំផ្ទុះ​គ្រាប់​បែក ​៣ ​កន្លែង​​​ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​រងរបួស​នៅ​លើ​ផ្លូវ​ Rama 9 Road ។ យោង​តាម​ការ​ចុះ​ផ្សាយពី​ BK Post ។

​ប្រភព​ដដែល​បាន​រាយការណ៍​ថា ​ ៣ ​កន្លែង​នោះ​មាន​ដូច​ជា ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​អគ្គិសនី Chong Nonsi BTS ( Skytrain Station) ​មួយ​កន្លែង​ទៀត​នៅ​ក្បែរ​ Chaeng Wattana Government Center ​និង​មួយ​កន្លែង​ទៀត Soi 57/1។ ប្រភពពី thairath.co.th បានរាយការណ៍ នៅមានករណីសង្ស័យ ២ កន្លែងទៀត។

ព័ត៌មានលម្អិតសូមរង់ចាំតាមដានបន្តទៀត៕

មនុស្សម្នាក់ដែលរងរបួស
កន្លែងបំផ្ទុះគ្រាប់បែក
កន្លែងកើតហេតុ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;