សម្តេច ហ៊ុន សែន ព្រមាន​ពីការ​បំបែក​នគរបាល​ ចេញ​ពី​ចំណុះ​ក្រសួង​មហាផ្ទៃ

  • 2019-08-05 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន​ថា ការ​បំបែក​នគរបាល​ចេញពី​ក្រសួង​មហាផ្ទៃ នឹង​ធ្វើឱ្យ​មាន​ភាព​រញ៉េរញ៉ៃ ក្នុងការ​គ្រប់គ្រង ដោយ​សម្តេច​បាន​ស្នើឱ្យ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ រក្សាទុក​នគរបាល​ឱ្យស្ថិត​នៅក្រោម​ក្រសួងមហាផ្ទៃ ដោយ​ផ្អែកលើ​បទ​ពិសោធន៍​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​នាពេល​កន្លងមក។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​​ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជយលាភី នៅ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នាព្រឹក​ថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «​**រឿង​មួយ​ខ្ញុំគួរតែ​ផ្តាំ មិនថា​ថ្ងៃនេះ ថ្ងៃស្អែក ឆ្នាំនេះ ឬឆ្នាំ​ក្រោយ អ្នកដែល​បន្តវេន​នៅពេល​ក្រោយ គួររក្សាទុក​នូវក្បាល​ម៉ាស៊ីន​ក្រសួង​មហាផ្ទៃ ឱ្យនគរបាល​នៅក្នុង​ក្របខណ្ឌ​មហាផ្ទៃ។ បទពិសោធន៍​ជោគជ័យ​របស់​យើង​ បើសិន​ជាហ៊ានផ្តាច់ ខ្ញុំគិត​ថា រញ៉េរញ៉ៃ។ កុំរៀបចំ​មហាផ្ទៃ​មួយ និង​រៀបចំ​នគរបាលមួយ​ដោយឡែក សូមរក្សា​ទុកបែបនេះ និង​ជាវិធី​ដែល​ល្អបំផុត យោងទៅលើ​បទពិសោធន៍ដែល​យើងមាន​ក្នុងការ​គ្រប់គ្រងរដ្ឋ​ក្នុង​រយៈពេល​កន្លងទៅ បើមិនដូច្នោះ​ទេ វាក្លាយទៅ​ជា​បញ្ហា**»៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;