សម្តេច ហ៊ុន សែន ថា​៥សីហា ជា​ថ្ងៃខួប​កំណើត​ពិត និង​ពន្យល់​ពី​ការដាក់​​ថ្ងៃ​កំណើត​ក្លែងក្លាយ ៤មេសា

  • 2019-08-05 03:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា នៅថ្ងៃនេះ គឺជាថ្ងៃ​កំណើត​ពិតប្រាកដ​របស់​សម្តេច (៥ សីហា ១៩៥២-៥ សីហា ២០១៩) ខណៈ​ថ្ងៃកំណើត​មិនពិត​ដែល​ប្រើប្រាស់​សព្វថ្ងៃ គឺថ្ងៃទី ៤ ខែ​មេសា ឆ្នាំ​១៩៥១ ត្រូវបាន​សម្តេច​អះអាង​ថា គឺដាក់តាម​ស្ថានការណ៍​។ ការ​ថ្លែង​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​​ជូន​ដល់​និស្សិត​នាយ​នគរបាល​ នៅ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នាព្រឹក​ថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០១៩។

រូបថត៖ Press OCM
សម្តេច​នាយក​រដ្ឋមន្រ្តី បាន​ពន្យល់យ៉ាង​​ដូច្នេះថា៖ «**សំបុត្រ​បញ្ជីជាតិ​របស់យើង​ក៏បាត់ អាស្អីៗ​បាត់​ទាំងអស់ អត់​យកទៅតាម​ខ្លួន។ ចឹង​ប្រវត្តិរូប ដល់​គេធ្វើ ខ្ញុំក៏យក​ថ្ងៃ៤ ខែ​មេសា ឆ្នាំ​១៩៥២ គឺ​ជាថ្ងៃ​ដែលខ្ញុំ​ចូលព្រៃ​ម៉ាគី (៤ មេសា ១៩៧០) តាមការ​អំពាវនាវ​របស់​សម្តេចឪ។ ចឹងខ្ញុំ​ក៏យកថ្ងៃ​៤ ខែ​៤ វាស្រួល​ចាំ ធ្វើជាថ្ងៃ​កំណើត ប៉ុន្តែ​ដាក់ឆ្នាំ​១៩៥២។ ហើយ​ចុះឆ្នាំ​ ១៩៥១ ចេញមក​ពីណា? អាហ្នឹង​គឺនៅ​ថ្ងៃទី៨ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​ថ្ងៃបង្កើត​រដ្ឋាភិបាល​ដំបូង ហៅថា ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែលពេល​នោះ តម្រូវ​ឱ្យមនុស្ស ៤​នាក់ ត្រូវ​ប្រកាស​ប្រវត្តិរូប គឺ​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ដែល​ដើរតួជា​ប្រមុខរដ្ឋផង ជានាយករដ្ឋមន្រ្តី​ផង, រដ្ឋមន្រ្តី​ការពារ​ជាតិ, រដ្ឋមន្រ្តី​ការបរទេស (សម្តេច ហ៊ុន សែន) រដ្ឋមន្រ្តី​មហាផ្ទៃ**»។

សម្តេច​បន្ត​ថា ប្រវត្តិរូប​របស់​សម្តេច គឺ​សរសេរដៃ​នាពេល​នោះ រួចហើយ​យកទៅឱ្យគេ​វាយអង្គលីលេខ រួចហើយ​គេយក​ទៅផ្សាយ​នៅ​វិទ្យុ។ ​សម្តេច​បាន​ស្តាប់​លឺ​គេ​ផ្សាយ​ថា ថ្ងៃ​កំណើត​របស់​សម្តេច​ គឺនៅថ្ងៃទី ៤ ខែ​មេសា ឆ្នាំ​១៩៥១។ សម្តេច​​ថា ឆ្នាំ​កំណើតនេះ​ខុស​ហើយ ប៉ុន្តែ​ក្រោយ​ពេល​ពិភាក្សា​ជាមួយ​សម្តេច ជា ស៊ីម រួច សម្តេច ហ៊ុន សែន សម្រេច​ថា មិនចាំបាច់​កែឡើយ ណាមួយ​ដើម្បី​ឱ្យឃើញ​អាយុច្រើនផង (២៧ឆ្នាំ)៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;