​គណនី YouTube ចំនួន ៦ មាន Subscriber លើស ៥០ លាននាក់មុនគេ

  • 2019-08-05 04:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មក​ទល់​​បច្ចុប្បន្ន​នេះ​មាន​គណនី YouTube ចំនួន ៧ ប៉ុណ្ណោះ​ដែល​មាន​ Subscriber លើស​ពី ៥០ លាន​នាក់ ដែល​គណនី​ទាំង​នេះ​សុទ្ធ​តែ​អាច​ទទួល​បាន​ប៊ូតុង​ផលិត​ឡើង​ជា​ពិសេស (Custom Play Button) ​ពី​បណ្ដាញ YouTube ប៉ុន្តែ​មាន​ខ្លះ​មិន​ទាន់​ទទួល​បាន​ប៊ូតុង​នៅ​ឡើយ។

១. PewDiePie

​PewDiePie គឺ​ជា​ YouTuber ដំបូង​គេ​ដែល​អាច​ប្រមូល​បាន​ Subscriber បាន​​ខ្ទង់ ៥០ លាន​នាក់ ដែល​ទទួល​បាន​សមិទ្ធផល​នេះ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៦។ រូប​គេ​ទទួល​បាន​ប៊ូតុង​​ច្នៃ​ឡើង​ជា​ពិសេស​មួយ​ ដែល​មាន​ទម្រង់​ដូច​ជា​ឡូហ្គោ​របស់​គណនី​ខ្លួន។

២. T-Series

T-Series គឺ​ជា​គណនី YouTube ទី​ពីរ​ដែល​អាច​​ទទួល​បាន​ Subscirber ចំនួន​ ៥០ លាន​នាក់។ នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០១៨ គណនី​នេះ​ទទួល​បាន​ប៊ូតុង​ផលិត​ឡើង​ពិសេស​ដែល​មាន​ឆ្លាក់​នូវ​អក្សរ T។ T-Series ក៏​ជា​គណនី​ដំបូងដែលមាន Subscriber ចំនួន ១០០ លាន​នាក់មុនគេផងដែរ។

៣. 5-Minute Crafts

​5-Minute Crafts ទទួល​បាន​សមិទ្ធផល Subscriber ចំនួន ៥០ លាន​នាក់ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ប៊ូតុង​ពិសេស​នៅ​ឡើយ​ទេ។

៤. Cocomelon – Nursery Rhymes

នេះ​ជា​គណនី​ទី​បួន​ដែល​​អាច​រក​ Subscriber បាន​ចំនួន​ ៥០​ លាន​នាក់ ដែល​​​សាង​​សមិទ្ធផល​នេះ​បាន​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៩ នេះ ហើយ​មិន​ទាន់​ទទួល​បាន​ប៊ូតុង​ពិសេស​នោះ​ទេ។

៥. SET India

គណនី​នេះ​អាច​​រក​​បាន​ Subscriber​ ចំនួន ៥០ លាន​នាក់​ នៅ​ខែ​មិថុនា ឆ្នាំ ២០១៩ និង​មិន​ទាន់​ទទួល​បាន​ប៊ូតុង​ពី YouTube នៅ​ឡើយ​ទេ។

៦. Canal KondZilla

គណនី​នេះ​ក៏​សាង​បាន​សមិទ្ធផល​ធំ កាល​ពី​ខែ​​មិថុនា ដូច​គណនី​ពីរ​ខាង​លើ​ទៀត​ដែរ ហើយ​ក៏​មិន​ទាន់​ទទួល​បាន​ប៊ូតុង​ពិសេស​ដូច​គ្នា៕​​​

ចុចអាន៖

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;