បាក់​បង្កាន់​ដៃស្ពានមួយ​កន្លែង នៅ​ផ្លូវជាតិ​លេខ៤

  • 2019-08-05 09:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ជូនដំណឹង​ថា នាថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៩ ស្ពាន​អូរគគី ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៤ នៅ​បង្គោល​គីឡូមែត្រ​លេខ(PK) 106+800 បាន​ទទួល​រង​ដោយសារ​ទឹកហូរ ផ្តាច់ដី​ក្បាល​ស្ពាន ដែល​ធ្វើឱ្យ​បាក់​បង្កាន់​ដៃស្ពាន ដោយសារមាន​ភ្លៀងធ្លាក់​ជោកជាំ​ជាប្រចាំ​ច្រើន​ថ្ងៃជាប់ៗ​គ្នា។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់ ដោះស្រាយ​ និង​ជួសជុល​ជា​បន្ទាន់ ដើម្បី​សម្រួល​ចរាចរណ៍​ដល់បងប្អូន​ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;