កូរ៉េខាងជើង បាញ់​មីស៊ីល​ព្រឹកនេះ​ទៀតហើយ ស្រប​ពេល​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក

  • 2019-08-06 02:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី៦ ខែសីហា ​ឆ្នាំ​២០១៩នេះ ​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ចំនួន​២គ្រាប់​ចូលក្នុង​សមុទ្រ​ភាគខាងកើត​ប្រទេស។ នេះ​បើតាម​ការបញ្ជាក់​របស់​យោធាកូរ៉េ​ខាងត្បូង។

​ក្នុងរយៈពេល​២សប្តាហ៍​ចុងក្រោយ​នេះ ​កូរ៉េខាងជើង បាន​បាញ់​មីស៊ីល ចំនួន​ដង​ហើយ។

លោក គីម ជុងអ៊ុន មើលការបាញ់មីស៊ីលកន្លងមក (រូបថត៖ AFP)
ជាមួយគ្នា​នេះ ក្រសួង​ការបរទេស​កូរ៉េខាងជើង បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ចោទថា ការ​ធ្វើសមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក គឺ​មាន​បំណង​សំដៅ​ការឈ្លានពាន​មកលើ​ប្រទេស​ខ្លួន។

អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក បាន​បញ្ជាក់​ថា អាមេរិក​នឹង​បន្ត​តាមដាន​ស្ថានការណ៍ និង​ពិគ្រោះ​ជាមួយ​សម្ព័ន្ធ​មិត្តកូរ៉េខាងត្បូង និង​ជប៉ុន​របស់ខ្លួន ជុំវិញ​ការធ្វើតេស្ត​មីស៊ីលរបស់​កូរ៉េខាងជើង​នេះ។

យ៉ាងណាមិញ​រដ្ឋមន្រ្តី​ការពារជាតិ​កូរ៉េខាងត្បូង លោក Jeong Kyeong-doo បាន​ថ្លែង​កាលពីថ្ងៃចន្ទ​ម្សិលមិញ​ថា សមយុទ្ធជាមួយ​អាមេរិក​បានចាប់ផ្តើម​ធ្វើឡើងហើយ ដោយ​បញ្ជាក់​ថា​សមយុទ្ធនេះ មិន​ពាក់ព័ន្ធ​នឹង​ការហ្វឹកហាត់​ប្រយុទ្ធ​ជាក់ស្តែងឡើយ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;