ជប៉ុន រំលឹកខួប៧៤ឆ្នាំនៃការទម្លាក់គ្រាប់បែកអាតូមិករបស់អាមេរិក មកលើក្រុងហ៊ីរ៉ូស៊ីម៉ា
- 2019-08-06 06:36:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន រំលឹកខួប៧៤ឆ្នាំនៃការទម្លាក់គ្រាប់បែកអាតូមិករបស់អាមេរិក មកលើក្រុងហ៊ីរ៉ូស៊ីម៉ា
ចន្លោះមិនឃើញ
នៅថ្ងៃនេះ ជប៉ុនបានប្រារព្ធពិធីរំលឹកខួប ៧៤ឆ្នាំ (៦ សីហា ១៩៤៥- ៦ សីហា ២០១៩) នៃការទម្លាក់គ្រាប់បែកអាតូមិករបស់អាមេរិក មកលើក្រុងហ៊ីរ៉ូស៊ីម៉ា។ ពិធីនេះ ធ្វើឡើងនៅសួនអនុស្សាវរីយ៍សន្តិភាព ដោយមានចូលរួមប្រមាណ ៥ម៉ឺននាក់ រួមមានទាំងតំណាងមកពីប្រទេសចំនួន៩០ផងដែរ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ យន្តហោះ B-29 របស់អាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូដែលមានទម្ងន់ជាង ៤,៤តោន ទៅលើក្រុងហ៊ីរ៉ូស៊ីម៉ា បណ្តាលឱ្យមនុស្សប្រមាណ ១៤ម៉ឺននាក់ បានបាត់បង់ជីវិត។
៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី៩ ខែសីហា យន្តហោះអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ១ទៀតឈ្មោះ "Fat Man" ទម្ងន់ ៤,៦ តោន ទៅលើក្រុងណាហ្គាសាគី បណ្តាលឱ្យមនុស្សពីជិត ៤ម៉ឺន ទៅ ៨ម៉ឺននាក់ បានបាត់បង់ជីវិតផងដែរ៕