ប្រធាន​ក្រុមហ៊ុន​ជប៉ុន ជ្រុល​បង្ហាញ​ពី​ថ្ងៃ​ដាក់​លក់​ iPhone 11

  • 2019-08-07 02:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុង​ការ​ប្រកាស​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ពីរ លោក​ Ken Miyauchi ជា​ប្រធាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ SoftBank Mobile របស់​ជប៉ុន បាន​បង្ហាញ​ថា​ iPhone ស៊េរី​ឆ្នាំ ២០១៩ នឹង​ចេញ​លក់​ ១០ ​ថ្ងៃ​មុន​ដាច់​ខែ​កញ្ញា មាន​ន័យ​ថា​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា​ផ្ទាល់។

កាលបរិច្ឆេទ​នេះ មិន​ជា​ខុស​គ្នា​​ខ្លាំង​ពី​កាល​បរិច្ឆេទ​ចេញ​លក់​នា​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ។ លោក​ Miyauchi បាន​ជ្រុល​បង្ហាញ​ពី​​​ថ្ងៃ​ខែ​ចេញ​លក់​នេះ ពេល​ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​កាសែត​ ដែល​សួរ​អំពី​ច្បាប់​ទូរគមនាគមន៍​ថ្មី ដែល​នឹង​​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ២០១៩ នេះ។

រូបរាង Render របស់ iPhone ជំនាន់ថ្មី

​​ច្បាប់​ថ្មី​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន​ បែង​ចែក​តម្លៃ​អ៊ីនធឺណិត ​ឲ្យ​ដាច់​ពី​តម្លៃ​ស្មាតហ្វូន ក្នុង​កុងត្រា​ជា​មួយ​អតិថិជន ហើយ​លោក​ប្រធាន​រូប​នេះ​បាន​ឆ្លើយ​តប​​​ថា​ មិន​ច្បាស់​ថា​ SoftBank ​នឹង​ដោះ​ស្រាយ​បែប​ណា​នោះ​ទេ​ចំពោះ​ការ​ដាក់​លក់​ iPhone ថ្មី ដោយ​សារ​មាន​ពេល​ត្រឹម ១០ ថ្ងៃ​ប៉ុណ្ណោះ​ មុន​ច្បាប់​ចូល​ជា​ធរមាន។

​​​​ក្រោយ​ពី​បាន​ដឹង​ថា​ខ្លួន​សាង​កំហុស​ លោក Miyauchi ​ព្យាយាម​បិទ​បាំង​កំហុស​របស់​ខ្លួន​ ដោយ​បាន​និយាយ​ថា​ ៖ "គ្មាន​នរណា​ដឹង​ទេ​​ថា iPhone នឹង​ចេញ​លក់​ពេល​ណា​នោះ”។ ប៉ុន្តែ​​សម្ដី​បាន​និយាយ​រួច​ទៅ​ហើយ។

ក្រឡេក​ទៅ​ឆ្នាំ​មុន iPhone XS/XS Max បាន​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ក្រោយ​ពី​បាន​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា និង​បើក​ទទួល​ការ​កុម្ម៉ង់​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា៕​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;