Samsung ចាយរាប់លានដុល្លារ ទិញភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យារបស់វៀតណាម

  • 2019-08-07 04:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung SDS ដែល​ជា​ផ្នែក​អភិវឌ្ឍ​ប្រព័ន្ធ (System Developer) មួយ​របស់​ក្រុមហ៊ុន Samsung Electronics មាន​គម្រោង​នឹង​ទិញ​យក​ភាគ​ហ៊ុន ២៥% ​ពី CMC ដែល​ជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំ​លំដាប់​លេខ ២ នៅ​វៀតណាម ក្នុង​ទំហំ​ទឹក​ប្រាក់​ដែល​មិន​បង្ហាញ។

ការ​ទិញ​យក​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា​ ដែល​គេ​ប៉ាន់​ស្មាន​ថា​វា​មាន​តម្លៃ​ប្រមាណ​ ៥០ ពាន់​លាន​វ៉ុន (ប្រមាណ ៤១,១ លាន​ដុល្លារ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង។

ដោយ​ឡែក​ប្រភព​ពី CMC បាន​ប្រាប់​ដល់​សារព័ត៌មាន Nikkei Asian Review ថា​ការ​បណ្ដាក់​ទុន​របស់​ Samsung គឺ​មាន​ទំហំ​ទឹក​ប្រាក់​មិន​តិច​ជាង ៧៥០ ពាន់​លាន​ដុង (ប្រមាណ ៣២,៣ លាន​ដុល្លារ) ឡើយ ដែល​នេះ​បាន​ក្លាយ​ជា​ការ​បណ្ដាក់​ទុន​ធំ​ជាង​គេ​បំផុត​មួយ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វៀតណាម ពី​សំណាក់​ក្រុមហ៊ុន​បរទេស។

ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ជា​មួយ​គ្នា​លើ​ផ្នែក​មួយ​ចំនួន​រួម​មាន​ Artificial Intelligence (AI), Internet of Things (IoT), Cloud Computing និង Information Security (សុវត្ថិភាព​ទិន្នន័យ)។ CMC នឹង​ប្រើ​ប្រាស់​ការ​បណ្ដាក់​ទុន​ពី Samsung ដើម្បី​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។

គួរ​ដឹង​ថា​ក្រុមហ៊ុន CMC Technology Group ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហាណូយ ផ្ដោត​សំខាន់​លើ​ដំណោះ​ស្រាយ​ខាង​បច្ចេកវិទ្យា​ និង​សេវាកម្ម​ទាក់ទង​នឹង​ទូរគមនាគមន៍។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​អាច​រក​ចំណូល​បាន​ ៦ ទ្រីលាន​ដុង (​ជិត ២៦០ លាន​ដុល្លារ) ខណៈ​ដែល​លុយ​ចំណេញ​មុន​​កាត់​ពន្ធ​មាន​ប្រមាណ ៣០០ ពាន់​លាន​ដុង (​ប្រមាណ​ជិត ១៣ លានដុល្លារ)៕​​​​

ចុចអាន៖

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ សុខហេង

;