រដ្ឋា​ភិបាល​ថៃ​ បង្ហើប​អ្នក​ពាក់​ព័ន្ធ​ក្នុង​ករណី​បំផ្ទុះគ្រាប់​បែក​នៅ​បាងកក

  • 2019-08-07 08:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបនាយករដ្ឋមន្ត្រី​​ថៃ លោក Prawit Wongsuwan បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​បំផ្ទុះ​​គ្រាប់​បែក​កាល​ពី​ថ្ងែ​ទី​២​ ខែ​សីហា​​កន្លងទៅនេះ ​គឺ​ពាក់ព័ន្ធ​ទៅនឹង​ចលនា​ផ្ដាច់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

គួរ​កត់សម្គាល់​ថា ការ​បំផ្ទុះ​​គ្រាប់​បែក​នេះ ​គឺ​កើត​ឡើង​នៅ​ពេល​ដែល​កិច្ចប្រជុំរដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​លើកទី​៥២​ កំពុង​តែ​ដំណើរ​ការ​នៅ​ទីក្រុង​បាងកក​។ ក្នុង​ចំណោម​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​នេះ​មាន​ រដ្ឋ​លេខាធិការ​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Mike Pompeo និង​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​ លោក Wang Yi​។

គ្រាប់​បែក​សរុប​មាន​៩គ្រាប់ ក្នុងនោះ​ផ្ទុះបាន ៦​គ្រាប់ ដែល​ធ្វើ​​ឲ្យ​មនុស្ស​បួន​នាក់​រង​របួស​។ ជន​សង្ស័យ​ពីរ​រូប​ដែល​គេ​ដឹង​ថា​មក​ពី​ខាង​ត្បូង​ប្រទេស​ថៃ​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ ក្រោយ​ពី​រក​ឃើញ​គ្រាប់​បែក​នៅ​ក្បែរ​​ប៉ុស្តិ៍​ប៉ូលិស​។

ការ​វាយ​ប្រហារ​នេះ ​កើត​ឡើង​ក្រោយ​ការ​កើន​ឡើង​ភាព​តាន​តឹង​នៅ​តំបន់ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​ ដោយសារ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដាច់​ខ្លួន​ឈ្មោះ Abdulloh Esormusor ដែល​ត្រូវ​ទាហាន​ថៃ​ធ្វើ​ការ​សួរ​ចម្លើយ​រហូត​ដល់​បាត់​បង់​ស្មារតី​ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ វេងឈាង

;