ធ្លាយ​​​ទំហំ​ប្រាក់​រង្វាន់ Rodtang ទទួល​បាន​​ពី​ការ​ឈ្នះ​ខ្សែ​ក្រវាត់ ONE

  • 2019-08-08 02:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ Rodtang Jitmuangnon ទើប​តែ​ដណ្ដើម​បាន​​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai ពី​កីឡាករ​អង់គ្លេស Jonathan Haggerty កាល​ពី​​សប្ដាហ៍​មុន ហើយ​​ថ្មី​ៗ​ទើប​តែ​ធ្លាយ​ពី​ប្រាក់​រង្វាន់​ដែល​គេ​ទទួល​បាន។

​​ផ្អែក​តាម​ផេក​កីឡារបស់​ប្រទេស​ថៃ Champ Boxing Magazine បាន​បញ្ចេញ​ថា Rodtang រហស្សនាម​ The Iron Man ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​បាត ស្មើ​នឹង​៣២ ៥០០ដុល្លារ។ អាច​និយាយ​បាន​ថា​​នេះ​គឺ​ជា​ប្រាក់​រង្វាន់​​ច្រើន​បំផុត​ដែល Rodtang ទទួល​បាន ចាប់​តាំង​ពី​ចូល​អាជីព​ប្រដាល់។

Rodtang ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ Phattalung ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល​ទាំង​នៅ​ប្រទេស​ថៃ​និង​ស្ថាប័ន ONE។ ប្រវត្តិ​ប្រកួត​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​នៅ​សង្វៀន ONE ធ្វើ​បាន​ល្អ​ណាស់​៥​ប្រកួត​ឈ្នះ​ទាំង​អស់ ក្នុង​នោះ​ក៏​ធ្លាប់​យក​ជ័យជម្នះ​លើ​កីឡាករ​​ជួរ​មុខ​របស់​កម្ពុជា សុខ ធី​ផង​ដែរ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

;