អាមេរិក យល់ព្រម​លក់ឧទ្ធម្ភាគចក្រ​តម្លៃសរុប ៨០០លាន​ដុល្លារ ឱ្យកូរ៉េខាងត្បូង​ហើយ

  • 2019-08-08 03:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​អាមេរិក បាន​យល់ព្រម​លក់ឧទ្ធម្ភាគចក្រ MH-60R Multi-Mission Seahawk ចំនួន១២គ្រឿង រ៉ាដា និង​អាវុធ​មួយចំនួនទៀត ​ដែលមាន​តម្លៃសរុប ៨០០លានដុល្លារ​ ឱ្យទៅប្រទេសកូរ៉េខាងត្បូងហើយ។ នេះបើតាមការ​ប្រកាស​របស់​ភ្នាក់ងារសហប្រតិបត្តិការ​សន្តិសុខការពារជាតិ នៃក្រសួងការពារជាតិ​អាមេរិក កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ Air Force Technology
ភ្នាក់ងារ​នេះ​បញ្ជាក់​ថា ការលក់ឧទ្ធម្ភាគចក្រ​នេះ នឹង​ជំរុញ​ឱ្យ​កូរ៉េខាងត្បូង បង្កើន​សមត្ថភាព​លើ​បេសកកម្ម​យោធា​ដូចជាការទប់ទល់នឹង​នឹង​វាយការវាយប្រហារពីដីគោក និង​ពី​ក្នុងទឹក ក៏ដូចជាបេសកម្ម​ស្រាវជ្រាវ និង​សង្គ្រោះ​ជាដើម។

មុនការប្រកាសយល់ព្រមនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​បញ្ជាក់នៅលើបណ្តាញ​ទ្វីតធើ​ថា ប្រទេស​ទាំងពីរ បាន​ចូលដល់កិច្ចចរចា​អំពីការចំណាយ​របស់​កូរ៉េខាងត្បូង ចំពោះ​ទាហាន​អាមេរិកដែលប្រចាំការពារ​ប្រទេសនេះ។ «ជាច្រើនទសវត្សរ៍មកហើយ អាមេរិក បានទទួល​ថវិកាតិចតួចប៉ុណ្ណោះពីកូរ៉េខាងត្បូង»។

លោក ត្រាំ ថា​កូរ៉េខាងត្បូង​គឺជាប្រទេស​អ្នកមានសម្បើមណាស់ ដែល​ត្រូវមាន​កាត្វកិច្ច​ចូលរួម​វិភាគទាន​ដល់ការចំណាយ​របស់​យោធាអាមេរិក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;