គម្រោងកែច្នៃម្ហូបអាហារ ផលិតសម្ភារៈតុបតែងពិដាន និងសណ្ឋាគារផ្កាយ៣ បានការយល់ព្រមពី CDC
- 2019-08-08 07:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងកែច្នៃម្ហូបអាហារ ផលិតសម្ភារៈតុបតែងពិដាន និងសណ្ឋាគារផ្កាយ៣ បានការយល់ព្រមពី CDC
ចន្លោះមិនឃើញ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “E.G.N EASY CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
២- “CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងពិដាន,ជញ្ជាំង...។ល។ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣០,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។
៣-“ ROYAL FIELD DEVELOPMENT COMPANY CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕