ក្ដៅ! Arsenal ទិញ​បាន David Luiz ក្នុង​តម្លៃ​ត្រឹម​៨​លាន​ផោន​

  • 2019-08-08 08:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Arsenal បាន​ព្រមព្រៀង​ចុះហត្ថលេខា​យក​ David Luiz ពី​ Chelesea ក្នុង​តម្លៃ​ត្រឹម​៨​លាន​ផោន​ ក្នុង​កុងត្រា​រយៈពេល​២​ឆ្នាំ។​

ខ្សែ​ការពារ​ប្រេស៊ីល​វ័យ​៣២​ឆ្នាំ​រំពឹង​ថា​នឹង​ធ្វើ​តេស្ត​សុខភាព​នៅ​ថ្ងៃ​នេះ​ ដើម្បី​ស៊ីញ៉េ​កុងត្រា​ជាមួយ​ក្លឹប​រហស្សនាម​ថា​កាំភ្លើង​ធំ​ និង​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​។​ ការ​មក​ដល់​របស់​ Luiz ស្របពេល​ Arsenal បាន​វៃ​ចេញ​ Laurent Koscielny ឲ្យ​ទៅ​ Bordeaux កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​តម្លៃ​៤,៦​លាន​ផោន។​​

Luiz បាន​ចំណាយ​ពេល​៦​ឆ្នាំ​កន្លះ​ជាមួយ​ Chelsea ដោយ​ធ្លាប់​ចាកចេញ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៤​ មុន​ពេល​ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ពេល​នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​គេ​ចែក​ផ្លូវ​ជាមួយ​ក្រុម​តោ​ខៀវ៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី
;