អគ្គិសនី​ខេត្ត​ព្រះសីហនុ ជូនដំណឹង​ពីការផ្តាច់ភ្លើង​ពីថ្ងៃទី១០ ដល់ ១១ សីហា

  • 2019-08-09 01:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​ខេត្តព្រះសីហនុ បានជូន​ដំណឹង​ថា ខ្លួន​នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​ជាបណ្តោះ​អាសន្ន​នៅតាម​ទីតាំង និង​ពេល​វេលាដូចខាងក្រោម៖

រូបថត៖ អគ្គិសនី​ខេត្តព្រះសីហនុ
-ថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ​២០១៩

ចាប់ពី​ម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៤រសៀល៖ ផ្តាច់​ចរន្ត​អគ្គិសនី​ចាប់ពី​តំបន់​អង្គការ​ម្លប់​តាប៉ាង ដល់​តំបន់​អូរបី អូរបួន និង​អូរប្រាំ ដើម្បី​ឱ្យក្រុមហ៊ុន EM តម្រង់​បង្គោលភ្លើង​ទ្រេត នៅក្បែរ​បន្ទប់​ភ្លើង S10។

-ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ​២០១៩

ចាប់​ពីម៉ោង ១២​ថ្ងៃត្រង់ ដល់ម៉ោង ៤​រសៀល ផ្តាច់​ចរន្ត​អគ្គិសនី​ចាប់ពី​តំបន់​ស្ថានីយ​ប្រេង PTT ឃ្លាំងលើ ដល់​តំបន់​ផ្សារលើ និង​តំបន់​អាហារដ្ឋាន​ជាងលីម និង​ពី​តំបន់​បុរីគុជ​អាស៊ី ដល់​តំបន់​ឆ្នេរសុខា និង​កំពេញ ដើម្បី​ឱ្យ​ក្រុមហ៊ុន EM កែលំអរ​ខ្សែបណ្តាញ លើ​ទ្វារចរន្ត F101 និង F11A អនុ​ស្ថានីយ​អគ្គិសនី​ក្រុងព្រះសីហនុ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;