ការ​ទិញ​កីឡាករ​ថ្លៃ​បំផុត​ទាំង ១០ នៅ Premier League រដូវកាល​នេះ

  • 2019-08-09 03:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីផ្សារ​ដោះដូរ​កីឡាករ​ មុន​បើក​រដូវកាល​ថ្មី នៅលីគ​កំពូល​អង់គ្លេស English Premier League ត្រូវ​បាន​បិទ​បញ្ចប់​ហើយ កាលពីយប់មិញនេះ (៨ សីហា)។ គិត​តែ​ថ្ងៃ​ចុងក្រោយ ក្លឹប​នៅ Premier League បាន​ចាយ​លុយ​សរុប ១៧០លាន​ផោន ដោយ​ទិញ​ដូរ​កីឡាករ ១៧នាក់។ តែ​បើ​គិត​ចាប់​ពី​ថ្ងៃ​បើក​ទីផ្សារ​ដោះដូរ​មក គឺ​មាន​ចំណាយ​សរុប ១,៤១ពាន់​លាន​ផោន លើ​កីឡាករ ១០១នាក់។

អ្វី​ដែលគួរ​ឲ្យ​កត់​សម្គាល់ គឺ​មាន​ក្លឹប​ដល់​ទៅ ១១ ក្នុង​ចំណោម​ក្លឹប​ទាំង ២០ នៅលីគ​កំពូល​អង់គ្លេស​រដូវកាលនេះ បាន​បំបែក​កំណត់ត្រា​ដោះដូរ​កីឡាករ​របស់​ខ្លួន។

ខាងក្រោមនេះ ជា​កីឡាករ​ថ្លៃ​បំផុតទាំង ១០ ដែល​ក្លឹប​នៅអង់គ្លេស ទិញ​បាន មុន​បើក​រដូវកាល​ថ្មី៖

១. Harry Maguire ផ្ទេរ​ពី Leicester ទៅ Manchester United តម្លៃ ៨០លាន​ផោន

Harry Maguire (រូបភាព៖ CNN)
២. Nicolas Pepe ផ្ទេរពី Lille ទៅ Arsenal តម្លៃ ៧២លាន​ផោន

៣. Rodri ផ្ទេរពី Atletico Madrid ទៅ Manchester City តម្លៃ ៦៣លានផោន

៤. Joao Cencelo ផ្ទេរពី Juventus ទៅ Manchester City តម្លៃ ៦០លាន​ផោន

៥. Tanguy Ndombele ផ្ទេរពី Lyon ទៅ Spurs តម្លៃ ៥០លានផោន

៦. Aaron Wan-Bissaka ផ្ទេរពី Crystal Palace ទៅ Manchester United តម្លៃ ៥០លាន​ផោន

៧. Sebastien Haller ផ្ទេរពី Frankfurt ទៅ West Ham ទម្លៃ ៤៥លាន​ផោន

៨. Mateo Kovacic ផ្ទេរពី Real Madrid ទៅ Chelsea តម្លៃ ៤០លាន​ផោន

៩. Youri Tielemans ផ្ទេរពី Monaco ទៅ Leicester តម្លៃ ៤០លាន​ផោន

១០. Joelinton ផ្ទេរពី Hoffenheim ទៅ Newcastle តម្លៃ ៤០លាន​ផោន

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;