ម៉ាក​រថយន្ត​ចិន កំពុងឡើងកូដខ្លាំងនៅអូស្រ្តាលី

  • 2019-08-09 03:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​លក់​រថយន្ត​សរុប​នៅ​ប្រទេស​អូស្ត្រាលី​ប្រចាំ​ខែ​កក្កដា ឆ្នាំ ២០១៩ មាន​ការ​ធ្លាក់​ចុះ​ ២,៨% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។ យ៉ាងណាក្ដី​ ម៉ាក​រថយន្ត​របស់​ចិន​ Haval និង MG មាន​ការ​កើន​ឡើង​ចំនួន​លក់​រហូត​ដល់​ជាង ១០០% ​ឯណោះ។

​​ម៉ាក​រថយន្ត​ Haval ដែល​ជំនាញ​ខាង​ផលិត​រថយន្ត SUV មាន​ការ​កើន​ឡើង​​ចំនួន​លក់​​ ១៦៤,២% ធៀប​នឹង​ខែ​កក្កដា​ ឆ្នាំ ២០១៨ ដែល​លក់​រថយន្ត​បាន​ ១៤០ គ្រឿង។ សរុប​ ៧ ខែ​ដំបូង​លក់​រថយន្ត​បាន​ ៧៨៣ គ្រឿង កើន​ឡើង ១៥៥% ធៀប​នឹង​ឆ្នាំ​មុន។

ចំណែក​ម៉ាក​រថយន្ត​ MG វិញ បាន​កើន​ឡើង​ចំនួន​លក់​​ដល់ ១៤៩,៨% ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ ហើយ​មាន​ការ​កើន​ឡើង​ដល់ ២៥៣% នៅ​រយៈពេល ៧ ខែ​ចុង​ក្រោយ​នេះ។ ម៉ូដែល​​រថយន្ត​ពេញ​និយម​ជាង​គេ​គឺ​ម៉ូដែល ZS (លក់បាន ២៨៤ គ្រឿង) និង MG3 លក់​បាន​ ៣៩២ គ្រឿង។

Great Wall ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Haval ក៏​កើន​ឡើង​ចំនួន​​លក់​ដែរ ដែល​នៅ​ខែ​កក្កដា​លក់​បាន​​១២០ គ្រឿង កើន​ឡើង ១១៨,២%។ ចុង​ក្រោយ​គេ​គឺ​ក្រុមហ៊ុន LDV ដែល​លក់​រថយន្ត​បាន​ ៥៩០ គ្រឿង កើន​ឡើង ១៥,៥%៕

ចុចអាន៖

ប្រភព៖ Caradvice ប្រែ​សម្រួល៖ សុខហេង

;