ប្តីប្រពន្ធ​២នាក់ ស្លាប់​ដោយសារ​បាក់របងសង្កត់លើ នៅក្រុងព្រះសីហនុ

  • 2019-08-09 06:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុងព្រះសីហនុ-សមត្ថកិច្ច​ក្រុងព្រះសីហនុ ថ្លែង​ថា មានពលរដ្ឋ២​នាក់ប្តីប្រពន្ធ បានស្លាប់​ដោយសារ​រលំ​បាក់របង​សង្កត់​លើ​នៅសង្កាត់​លេខ១ ក្រុង​ព្រះសីហនុ នា​ព្រឹកទី​០៩​ ខែ​សីហា​ ឆ្នាំ​២០១៩ ក្រោយទទួល​រង​ឥទ្ធិពលភ្លៀងធ្លាក់​ខ្លាំង​កាលពី​យប់ថ្ងៃ ៨ ខែ​សីហា ឆ្នាំ​២០១៩។

រូបថត៖ ផ្តល់ឱ្យ
ជនរងគ្រោះ​ទាំងពីរ​នាក់​ជា​ប្ដីប្រពន្ធ​ធ្វើការជាកម្មករសំណង់ ក្នុងនោះបុរសជា​ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងស្ត្រីជា​ ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ​។

សូមបញ្ជាក់​ថា គិតមកត្រឹម​ថ្ងៃត្រង់ថ្ងៃទី​៩សីហា២០១៩​នេះ មានមនុស្ស៣នាក់​ហើយ​បានស្លាប់ ក្រោយមាន​គ្រោះធម្មជាតិ​ភ្លៀងធ្លាក់ខ្លាំង​ក្នុងខេត្ត​ព្រះសីហនុ ក្នុងនោះ ក្រៅពីជនរងគ្រោះទាំង២នាក់​នៅក្រុងព្រះសីហនុ ក៏មាន​ជនរងគ្រោះ​ម្នាក់​ជាមេការ​ជនជាតិ​ចិន បានស្លាប់​ដោយការ​រលំរបង​សង្កត់​លើដូចគ្នា​ នៅឃុំបិតត្រាំង ស្រុកព្រៃនប់។

អាជ្ញាធរខេត្ត​ព្រះសីហនុ ក៏បាន​ចេញការ​អំពាវនាវ​ឱ្យ​គ្រប់ការដ្ឋាន​សំណង់​ផ្សេងៗ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេសបងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ទីតាំង​ដែលប្រឈម​ខ្លាំង ស្របពេល​ដែលវិធានការ​សង្គ្រោះ​នានា​កំពុង​ធ្វើឡើង​យ៉ាង​សកម្ម ក្រោមការ​ដឹកនាំ​បញ្ជាផ្ទាល់​ពីអភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​ប្រធានគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;