គម្រោង​រោងចក្រ​ផលិតស្បែកជើង កាបូប កាត់ដេរ តម្លៃ​សរុប១២លាន​ដុល្លារ ទទួល​បាន​ការ​យល់ព្រម​ពី CDC

  • 2019-08-09 06:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសំណើ​សុំវិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញវិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “EASTCROWN FOOTWEAR INDUSTRY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​ទួលរកា សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៤លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥២៩​កន្លែង។

២- “QY BAG & LUGGAGE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,២លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១០៧០​កន្លែង។

៣- “PRISTINE TEXTILE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និងចាក់​សម្លៀក​បំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៩ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ៤,៨លានដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៥៩៥កន្លែង៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;