Bayern ស៊ុត២៣គ្រាប់ក្នុងប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាល
- 2019-08-09 07:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern ស៊ុត២៣គ្រាប់ក្នុងប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាល
ចន្លោះមិនឃើញ
Bayern Munich បានយកឈ្នះ FC Rottach-Egern ដោយលទ្ធផល ២៣-០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបើករដូវកាលថ្មីនៅ Bundesliga។
យោងតាមស្ថិតិក្រុមជើងឯករបស់អាល្លឺម៉ង់ជាមធ្យមស៊ុតចូលទីគូប្រកួតរៀងរាល់៤នាទីម្ដងនៅក្នុងការប្រកួតនោះ។ ខ្សែបម្រើបារាំង Corentin Tolisso ស៊ុតបញ្ចូលទី៤គ្រាប់ម្នាក់ឯង ស្របពេលខ្សែប្រយុទ្ធ Robert Lewandowski រកបាន Hat-Tricks ៣គ្រាប់។
ក្រុមយក្សមកពីទីក្រុងម៉ូនិច នឹងប៉ះ FC Energie Cottbus នៅចុងសប្ដាហ៍នេះក្នុងពាន German Cup បន្ទាប់មកពួកគេប្រកួតលីគសប្ដាហ៍ទី១ ដោយត្រូវលេងទល់ Hertha Berlin នៅថ្ងៃសុក្រទី១៦ ខែសីហា៕