សត្វទន្សោង​ឈ្មោល​មួយក្បាល​ ងាប់ក្នុង​ដែនជម្រក​សត្វព្រៃ​ ក្នុង​ខេត្ត​ឧត្តរមានជ័យ

  • 2019-08-10 12:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១០ ខែ​សីហា ឆ្នាំ ២០១៩ ក្រុមអភិរក្ស​ធនធាន​ធម្មជាតិ បាន​រកឃើញ​សត្វទន្សោង ១ក្បាល​ដែលជា​ប្រភេទ​សត្វកម្រ​ មានទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម បានងាប់​ក្នុងដែន​ជម្រកសត្វព្រៃ​សង្សរុក្ខវន្ត នៅខេត្ត​ឧត្តរមានជ័យ។

យោងតាម​សង្ឃដីកា​របស់​ព្រះតេជគុណ ប៊ុត សាលួត ព្រះ​ប្រធាន​សហគមន៍​សង្ឃរុក្ខាវ័ន ប្រចាំការ​នៅតំបន់​ការពារ​ធម្មជាតិ​នេះ សត្វទន្សោង បាន​ងាប់​ប្រហែល​១ឬ២ថ្ងៃមុន ហើយគេ​មិនទាន់ដឹង​មូលហេតុអ្វី​នៅឡើយ។ ប៉ុន្តែ​សត្វទន្សោងនេះ​ហាក់ដូចជា​មានវ័យចំណាស់ និងនៅលើ​ជើងឆ្វេង​របស់វា មានស្នាម​ធ្លាប់ជាប់​អន្ទាក់​ព្រានព្រែ​ផងដែរ។

ព្រះតេជគុណ ប៊ុត សាលួត និងមន្រ្តីបរិស្ថាន បានរៀបចំ​ធ្វើពិធីបុណ្យ​ប័ង្សុកូល​តាម ប្រពៃណី​ព្រះពុទ្ធ​សាសនា ហើយបាន​សម្តែង​ការសោកស្តាយ​ចំពោះការ​បាត់បង់​ធនធាន​ជីវៈចម្រុះ​ដ៏កម្រ​នៅលើ​ពិភពលោក៕

អត្ថបទ និងរូបថត៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;