លម្អិត​ពី​​ផល​ប៉ះពាល់​ និង​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្ត​រតនគិរី

 • 2019-08-11 04:11:30
 • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋប្រមាណជាង ៥៦០០គ្រួសារ ស្មើមនុស្សប្រមាណជាង ១៧០០០នាក់ រួមទាំងផលដំណាំ ស្រែចំការ សាលារៀន ផ្លូវថ្នល់ សត្វពាហនៈ នៅក្នុងស្រុកលំផាត់ ស្រុកកូនមុំ និងនៅតាមទន្លេស្រែពក និងទន្លេសេសាន ក្នុងខេត្តរតនគីរី បានរងផលប៉ះពាល់ដោយសារ ទឹកជំនន់។

យោងតាមរបាយការណ៍បឋមស្តីពីស្ថានភាពទឹកនិងផលប៉ះពាល់ដោយសារទឹកជំនន់ នៅតាមបណ្តោយទន្លេ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ មានស្ថានភាពដូចតទៅ៖

 • ទន្លេស្រែពក ៖ ទឹកទន្លេស្រែពក បានជន់លិច សរុប ៥ឃុំ ស្មើនឹង ១៣ភូមិ ប៉ះពាល់ប្រជាពលរដ្ឋសរុប ៣២៤៥គ្រួសារ ស្មើនឹងមនុស្ស ៨៥៦០នាក់ អគារសិក្សា ៧ខ្នង វត្តអារាម ២កន្លែង តូប/ហាងលក់ ទំនិញ ៧៣កន្លែង ស្រែចម្ការ ២៩៨៩ហិកតា (ស្រែ ២៧៧២ហិកតា និងចម្ការ ២១៧ហិកតា) ដំឡូងមី ៧៥,៥ហិកតា សណ្តែកសៀង ៧៩ហិកតា ចន្ទី ៦៤ហិកតា ពោត ២ហិកតា និងដំណាំរួមផ្សំ ១៥៦២ហិកតា គោក្របី ៩៩០ក្បាល ជ្រូក ៩៤៣ក្បាល មាន់ទា ៨៥៥ក្បាល ផ្លូវកៅស៊ូ ៣០០ម ផ្លូវលំ ១៦០០០ម ស្ពាន ៦កន្លែង លូកាត់ផ្លូវ ១៥កន្លែង អណ្តូងស្នប់ ១៣កន្លែង អណ្តូងជីក/លូ ៣កន្លែង ស្រះទឹក ៤កន្លែង និងបង្គន់អនាម័យ ៣២កន្លែង។

 • ស្រុកលំផាត់៖ ទឹកជំនន់លិច ២ឃុំ ស្មើនឹង ៧ភូមិ ប៉ះពាល់ប្រជាពលរដ្ឋ ១៥៤៩គ្រួសារ ស្មើនឹង មនុស្ស ៦.១២៥នាក់ អគារសិក្សា ៧ខ្នង វត្តអារាម ២កន្លែង តូប/ហាងលក់ទំនិញ ៧៣កន្លែង ប៉ះពាល់ស្រែចម្ការ ១៨២៣ហិកតា (ស្រែ ១៦០៦ហិកតា និងចម្ការ ២១៧ហិកតា) ដំណាំរួមផ្សំ ១៥៦០ហិកតា គោក្របី ៩៩០ក្បាល ជ្រូក ៩៤៣ក្បាល មាន់ទា ៨៥៥ក្បាល ផ្លូវកៅស៊ូ ៣០០ម ផ្លូវលំ ១៦០០០ម ស្ពាន ៦កន្លែង លូកាត់ផ្លូវ ១៥កន្លែង អណ្តូងស្នប់ ១៣កន្លែង អណ្តូជីក/លូ ៣កន្លែង ស្រះទឹក ៤កន្លែង និងបង្គន់អនាម័យ ៣២កន្លែង។

 • អាជ្ញាធរមូលដ្ឋានបានរៀបចំទីទួលសុវត្ថិភាព និងធ្វើការជម្លៀសប្រជាពលរដ្ឋ សរុប ១៤៣គ្រួសារ (ឃុំសេដា)។ ដោយឡែក នៅឃុំជ័យឧត្តម អាជ្ញាធរមូលដ្ឋាន បានជម្លៀស ប្រជាពលរដ្ឋមួយចំនួន មកកាន់ទីទួលសុវត្ថិភាពហើយ។ បានរៀបចំចែកអំណោយ រួមមាន៖ តង់ ៣០ មី ២០០កេស ត្រីខ ២០០យួរ និងថ្នាំពេទ្យមួយចំនួន ដល់ប្រជាពលរដ្ឋ ២៤១គ្រួសារ ស្មើនឹង ១០៨១នាក់ នៅភូមិកែងសាន់ ឃុំសេដា។

 • នៅឃុំជ័យឧត្តម ប្រជាពលរដ្ឋរងគ្រោះ ប្រមាណ ១៣៥គ្រួសារ ទទួលបាន៖ តង់ ១ មី ១កេស ត្រីខ ១យួរ និងឃីត ១កញ្ចប់។ កម្ពស់ទឹក ១៣,៩០ម ឡើងយ៉ាងគំហុក ២,១០ម(ប្រកាសអាសន្ន ១២,៥០ម) ប្រៀបធៀប នឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ មានកម្ពស់ ១១,៨០ម។

 • ស្រុកកូនមុំ៖ ទឹកជំនន់លិច ៣ឃុំ ស្មើនឹង ៦ភូមិ ប៉ះពាល់ប្រជាពលរដ្ឋ ៦៩៦គ្រួសារ ស្មើនឹងមនុស្ស ២៤៣៥នាក់ ស្រែ ១១៦៦ហិកតា ដំឡូងមី ៧៥,៥ហិកតា សណ្តែកសៀង ៧៩ហិកតា ចន្ទី ៦៤ហិកតា ពោត ២ហិកតា និងដំណាំរួមផ្សំ ២ហិកតា។ អាជ្ញាធរមូលដ្ឋាន បានរៀបចំទីទួលសុវត្ថិភាព និងធ្វើការជម្លៀសប្រជាពលរដ្ឋ ព្រមទាំង សត្វពាហនៈ។ អាជ្ញាធរមូលដ្ឋាន បានចែកអំណោយដល់ប្រជាពលរដ្ឋ ៥០គ្រួសារ។

 • ទន្លេសេសាន្ត៖ ស្រុកវើនសៃកម្ពស់ទឹក ៤,៧០ម ឡើង ០,៦០ម (ប្រកាសអាសន្ន ៩,៥០ម) ប្រៀបធៀបនឹង ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ មានកម្ពស់ ៤,១០ម៕

អត្ថបទ៖ សោភា

;