មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបជាមួយនាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ វៀតណាម

  • 2019-08-11 04:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបសាវនាការ​ជាមួយ​លោកឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ នៃប្រទេស វៀតណាម នៅសាលសវនាការកងទ័ពជើងគោក ដែលនេះគឺជាជំនួបលើកទី២រវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ជំនួបសវនាការរវាងកងទ័ពជើងគោក និងវិទ្យាស្ថានកងទ័ពជើងគោក​ដាឡាត់នៃប្រទេសវៀតណាម គឺបន្តពង្រឹងចំណង​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ មិត្តភាពជាប្រពៃណីរបស់កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា។ ទំនាក់ទំនងនេះក៏បានផ្ដល់នូវការសិក្សាដកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារករសាង និងពង្រឹងសមត្ថភាពកងទ័ព។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែង អំណរគុណដល់វិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ក្នុងនាមជំនួសមុខជូនក្រសួងការពារប្រទេស​វៀតណាម សូមថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដែលបានជួយបណ្តុះបណ្តាលភាសាខ្មែរ ដល់យោធិនវៀតណាម ដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមទាំងនេះ បានបង្ហាញឱ្យឃើញ​ពីមិត្តភាពល្អជាប្រពៃណីរបស់កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;