Suzuki បញ្ចេញ​ម៉ូតូលេខអូតូស៊េរីថ្មីម្ដង ៣ម៉ូដែល Nex, Let's និង Address Playful

  • 2019-08-12 02:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ប្រើ​លេខ​អូតូ ៣​ម៉ូដែល​របស់ Suzuki ដែល​ជា​ប្រភេទ​ម៉ូតូ​មាន​ភាព​ពេញ​និយម​សម្រាប់​យុវវ័យ​គឺ Suzuki Nex , Let,s និង Address Playful បាន​បញ្ចេញ​ស៊េរី​ថ្មី​នៅ​លើ​ទីផ្សារ។

Suzuki ស៊េរី​ឆ្នាំ ២០២០ ទាំង ៣​ម៉ូដែល​នេះ​មាន​រូប​រាង​តូច​ទាក់​ចិត្ត​សិស្ស​សាលា និង​បាន​កែ​ប្រែ​បច្ចេកវិទ្យា​ថ្មី​ជា​ច្រើន។

ចំណុច​ពិសេស​របស់ ម៉ូតូ​អូតូ​ស៊េរី​ថ្មី​ទាំង ៣ម៉ូដែល​នេះ​បាន​បំពាក់​បន្ថែម​នូវ​ឧបករណ៍ Condenser ដែល​ជាបច្ចេកវិទ្យាថ្មីមួយប្រភេទ​ជួយ​ឲ្យ​បញ្ឆេះ​ម៉ាស៊ីន​បាន​បើ​ទោះ​បី​ជា​គ្មាន​អាគុយ​ក៏​ដោយ បច្ចេកវិទ្យា​នេះ​ដែរ​​មាន​ភាព​ងាយ​ស្រួល​ខណៈ​អាគុយ​របស់​ពួក​វា​ខូច​ដោយ​ចៃដន្យ (ករណី​នេះ​សម្រាប់​តែ​ករណី​ចាំ​បាច់​ប៉ុណ្ណោះ)។

ចំពោះ Nex និង Let,s ស៊េរី​ថ្មី​នេះ​ដែរ​បាន​បំពាក់​ឧបករណ៍​ផ្ដាច់​សាំង​ដោយ​ស្វ័យប្រវត្តិ ហៅថា Fuel-Cut Sensor ការ​ពារ​នៅ​​ពេល​មាន​គ្រោះ​ថ្នាក់ និង​មាន​តែ​នៅ​លើ​ម៉ូតូ​ប្រភេទ​នេះ​ប៉ុណ្ណោះ។ សន្ទះ​សោ​ថ្មី​បាន​បំពាក់​សម្រាប់​ម៉ូដែល​ថ្មី​ទាំង​ពី​នេះ និង​អាច​ពន្លត់​ម៉ាស៊ីន និង​អាច​បើក​កែប​បាន​ដោយ​សន្ទះ Shutter Key នេះ។

លើស​ពី​នេះ​ក៏​មាន​បំពាក់​មក​ជា​មួយ​មុខងារ Inter-Lock ការ​ពារ​នៅ​ពេល​អ្នក​បញ្ជា​ម៉ូតូ​ច្រឡំ​ដៃ​ម៉ូលហ្គា។ ចំណុច​ថ្មី​ដែល​មាន​នៅ​លើ Nex និង Let,s ស៊េរី​ថ្មី​បន្ថែម​ទៀត​នេះ​គឺ កុងទ័រ​ល្បឿន ចង្កៀង​មុខ គំ​រប​ស៊ីមាំង ស្បែក​កែប​ថ្មី ផ្លាក​ក​ប្រភេទ 3D។

ដោយ​ឡែក​សម្រាប់​ម៉ូដែល Suzuki Address Playful ត្រូវ​បាន​កែប្រែ​រូបរាង​ថ្មី ដែល​មាន​ចំណុច​សំខាន់ គឺ​ឃ្លុប​ក្រោម​កែប​ធំ និង​មាន​ពណ៌​ស្រស់​ស្អាត ដែល​ជា​ពណ៌​កំពុង​ពេញ។ SuzukI ក៏​បាន​អភិវឌ្ឍន៍​​ពណ៌​ថ្មី​ទៅ Nex គឺ Mat Goldដែល​មាន​លក្ខណៈ​ភ្លឺ​រលោង​ជាង​ស៊េរី​មុនៗ៕

ចុច​អានបន្ត៖

អត្ថបទ៖ ម៉េងងី

;