លោក លី ស៊ានឡុង៖ ភារកិច្ច​ដ៏សំខាន់​បំផុតរបស់ខ្ញុំ គឺ​រៀបចំ​ក្រុម​យុវជន​មួយ មក​កាន់អំណាច​ពីខ្ញុំ

  • 2019-08-12 02:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ភារកិច្ច​ដ៏សំខាន់​បំផុត​របស់ខ្ញុំ​ពេលនេះ គឺ​រៀបចំ​ក្រុមយុវជនមួយ​ដើម្បី​កាន់​អំណាច​ពីខ្ញុំ និង​សហសេវិកខ្ញុំ ដូច្នេះ​សិង្ហបុរី នឹង​នៅតែធានា និងបន្ត​ជោគជ័យ ក្រោយពួកយើង​ចាកចេញ​ទៅ»។ នេះ​ជាការ​លើកឡើង​របស់​លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៩ ក្រោយ​១ថ្ងៃនៃ​​ពិធី​ព្យុហយាត្រា​បុណ្យជាតិ​សិង្ហបុរី ដែល​ធ្វើឡើង​កាលពីថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកលោក លី ស៊ានឡុង
លោកនាយករដ្ឋមន្រ្តី​បញ្ជាក់​ថា លោក​មានសិទ្ធិ​អំណាច​​​ពេញលេញ​ក្នុងការ​ចូលរួម​ចំណែក​ដល់​ការ​ប្រព្រឹត្តទៅ​របស់​សិង្ហបុរី នៅ​ក្នុង​តួនាទី​ផ្សេងៗ​គ្នា។

ជាមួយនឹង​ការធ្វើព្យុហយាត្រា​នេះ លោក លី ស៊ានឡុង សង្ឃឹម​ថាវា​នឹងជួយ​ជំរុញ​ឱ្យយុវជន​ស្មោះស្ម័គ្រ​បម្រើ​ប្រទេសជាតិ​តាម​ទេពកោសល្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​នឹង​ចងចាំ​ពិធី​នេះ​ទុក​ក្នុងចិត្ត។

សូមជម្រាប​ដែរថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៩ គឺ​ជា​ខួប១៥ឆ្នាំ​នៃការ​ចូលកាន់តំណែង​ជានាយករដ្ឋមន្រ្តី​សិង្ហបុរីទី៣ របស់​លោក លី ស៊ានឡុង៕

ប្រភព៖ Straits Times ប្រែសមួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;