ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បិទ​ភ្ជិត​ទំនប់​អាង​ទឹក​កូន​សត្វ ពី​ការ​ហូត​ដាច់​ហើយ

  • 2019-08-12 03:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​មាន​ចេញ​របាយការណ៍​ពី​ការ​ទប់​ទល់​ការ​ហូរ​ដាច់​នៃ​ទំនប់​អាង​ទឹក​កូន​សត្វ ឬ​ប្រទាក់​ក្រឡា ស្ថិត​ក្នុង​ឃុំ​កូនសត្វ ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

គិត​ត្រឹម​ម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើ​ការ​ងារ​អន្តរាគមន៍​ទប់​ទល់​ការ​ហូរ​ដាច់​នៃ​ទំនប់​អាង​ទឹកកូនសត្វ ឬ​ប្រទាក់ក្រឡា ដោយ​ប្រើ​រយៈពេល​អស់​ប្រមាណ ២០ម៉ោង។ នៅ​សល់​ការងារ​បន្ត​គឺ​ពង្រឹង​កន្លែង​ដាច់​ឲ្យ​បាន​រឹង​មាំ​បន្ថែម​តែប៉ុណ្ណោះ។

ក្នុង​ការ​ទប់​ស្កាត់​នេះ​ដែរ​ការងារ​នេះ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រើ​គ្រឿងចក្រ ធុនធ្ងន់​ចំនួន ១៤គ្រឿង​រួមមាន អុិចស្កាវាទ័រ​ដៃវែងដៃខ្លី ចំនួន ០៦គ្រឿង, រថយន្ត​បែន​ចំនួន ០៦គ្រឿង, ប៊ុ​ដូហ្ស័រ​ចំនួន ០១គ្រឿង និង​សាហ្ស័រចំនួន ០១គ្រឿង។ ក្រៅ​ពី​នេះ​ក៏​មាន​សម្ភារៈជំនួយមាន កញ្ច្រែង​ថ្ម​ចំនួន ១០០ដុំ និង ថ្ម-ដីប្រមាណ ៥០០ម៉ែត្រគូប។

កម្លាំង​ការ​ងារ​សរុប​ដែល​ដឹក​នាំ​ផ្ទាល់​ដោយ ឯកឧត្តម​រដ្ឋមន្រ្តី, ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ ដែល​ជា​ប្រធាន​មុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាន​នាយកដ្ឋាន, ប្រធាន​មន្ទីរ​កំពត-កែប, មន្ត្រីរាជការ, អ្នក​បើក​បរ​គ្រឿងចក្រ និងកម្មករ សរុបចំនួន ១០០នាក់​ផង​ដែរ៕

រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;