ស្លាប់និង​របួស ៥៦​នាក់ ក្នុង​ករណី​អគ្គិភ័យ​ រយៈពេល ៦ខែ​នៃ​ឆ្នាំ​២០១៩​នេះ

  • 2019-08-12 07:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិភ័យ​នៅ​ឆមាសទី១ ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន ៤២៩ លើក កើន​៧៨​លើក និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១០​នាក់​ស្លាប់ និង ៤៦​នាក់​របួស ក្នុង​នោះ​ផ្ទះប្រមាណ ៤១៨ខ្នង ត្រូវបាន​ឆាបឆេះ។ នេះបើតាម​ការបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ នេត វត្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​សុវត្ថិភាព​អគ្គិភ័យ នាព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួងមហាផ្ទៃ។

មូលហេតុ​ដែល​អគ្គិភ័យនេះ បណ្ដាល​មកពី​អគ្គិសនី ៤០ភាគរយ ប្រើប្រាស់ភ្លើង ៣៨​ភាគរយ និង​ក្តាប់​មិនបាន ២២​ភាគរយ។

លោក​បញ្ជាក់ថា អគ្គិភ័យ​កើតឡើងច្រើនជាងគេ​នៅរាជធានីភ្នំពេញ​ចំនួន ៥៤​លើក ខេត្ត​សៀមរាប​ចំនួន ៤២​លើក គ្រោះ​អគ្គិភ័យ​តិច​ជាងគេ​គឺ​ខេត្តត្បូងឃ្មុំ​ចំនួន ៤​លើក។

នៅក្នុង​ខែ​កក្កដា ឆ្នាំ២០១៩​នេះ អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៤១​លើក បណ្ដាល​ឲ្យមនុស្ស​ស្លាប់​ចំនួន ២នាក់ និង​របួស ៥​នាក់ ក្នុងនោះឆេះផ្ទះ ៣៦ខ្នង។ អគ្គិភ័យ​កើតច្រើន​ជាងគេ​នៅខេត្ត​កណ្ដាល ៥​លើក ភ្នំពេញ ៤​លើក។ ចំណែក​នៅខេត្ត​បន្ទាយ​មានជ័យ ខេត្តកំពត ខេត្តកោះកុង ខេត្ដមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្តរមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំ ពុំមាន​ករណីអគ្គិភ័យកើតឡើង​ឡើយ។

បើតាម​ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ បាន​ឱ្យដឹង​ថា៖

-សរុប​រថយន្ត​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​មាន ៣៣៧​គ្រឿង ក្នុងនោះ​ ល្អ ១៩៨​គ្រឿង ល្អ​បង្គួរ ២០​គ្រឿង មធ្យម ៥៧​គ្រឿង អន់​គុណភាព ៣១​គ្រឿង ទ្រុឌទ្រោម ១១គ្រឿង ខូច​ទាំងស្រុង ២០​គ្រឿង។

-ស្ថានីយ​ពន្លត់​អគ្គិភ័យ​មាន​ចំនួន១៩៩​កន្លែង ដែលមាន​កម្លាំង​សរុប ១៣៩៤​នាក់ (ស្រី ៥១​នាក់)៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;