សម្តេច ហ៊ុន សែន បញ្ជាក់​ពី​ចំនួន​សមាជិក​គ្រួសារ​របស់​សម្តេច

  • 2019-08-12 10:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩​ថា គ្រួសារ​សម្តេច មាន​ចំនួន​សរុប ៣២នាក់ ក្នុងនោះ ជីដូនជីតា (សម្តេច ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ២នាក់​ កូន ១០នាក់ (កូនបង្កើត និងកូនប្រសា) និង​ចៅ​ចំនួន ២០នាក់។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បាន​បង្ហោះ​នៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖ «**កាលពី​ថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០១៩កន្លងទៅ​ កូនៗ​និងចៅៗ​បាន​មកជុំគ្នា​ខ្វះ​តែកូនប្រសាមួយ​ និងចៅស្រីមួយ​ជាប់​បំពេញការងារ និងរៀន​នៅក្រៅប្រទេស។ យើងតែងតែ​ធ្វើការ​ថតរូប​ទុក​នៅពេល​ជួបជុំគ្នា​ម្តងៗ​ ដើម្បី​ធ្វើការ​ប្រៀបធៀប​នូវ​ការរីក​ធំធាត់​របស់​ចៅៗ​ពី​ពេលវេលា​មួយ​ទៅពេលវេលា​មួយទៀត។ គ្រួសារ​មួយនេះ​ពិតជា​មាន​មនុស្ស​ច្រើន​សរុប ៣២នាក់**»។

សម្តេច​បន្ត​ថា មិនយូរ​ប៉ុន្មាន​ទេ សម្តេច​នឹងមាន​ចៅទួត​ដែល​ពេលនោះ​ចំនួន​កាន់តែច្រើនហើយ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;