យោធាកម្ពុជា ទទួលបាន​មេដាយប្រាក់ ក្នុង​ការប្រកួតកីឡាយោធាអន្តរជាតិនៅរុស្ស៊ី

  • 2019-08-12 12:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួតកីឡាយោធាអន្តរជាតិ Army Game 2019 នៅក្រុងអ៊ូម សហព័ន្ធរុស្ស៊ី ត្រូវបាន​ប្រារព្ធពិធី​បិទបញ្ចប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ សិក្ខាកាមយោធាកម្ពុជាចំនួន ៤រូប ដែល​សិក្សានៅវិទ្យាស្ថានវិស្វកររថក្រោះរថពាសដែក និងរថយន្តម៉ាសុីន (OMSK) ទទួលបានចំណាត់ថ្នាក់លេខ២ (មេដាយប្រាក់) លេីវិញ្ញាសាបេីករថក្រោះកាត់ឧបសគ្គ រត់សេុិបការ ស្វែងរកសារសម្ងាត់ បេីកឡានសេុីបការ និង​បាញ់កាំភ្លេីងខ្លី។

យោធា​កម្ពុជាទាំង ៤រូប មានឈ្មោះ៖

  • នាយចំនង់​ គឹមឡេង បូឡែន (ប្រធានក្រុម)

  • នាយចំនង់ គង់​ ណារ៉ា

  • នាយចំនង់ សុិន សក្កដា

  • នាយចំនង់ ឆេង សុខលីន។

វិញ្ញាសានេះ មានការ​ចូលរួមប្រកួតចំនួន៤ប្រទេស​រួមមាន កម្ពុជា ម៉ូសាមបុីក រុស្សីជាម្ចាស់ផ្ទះ និងប្រទេសចូរដាន់។ ក្នុងនោះ៖

  • ចំណាត់ថ្នាក់លេខ១បានលេីប្រទេសហ្សកដានី

  • ចំណាត់ថ្នាក់លេខ២បានលេីប្រទេសកម្ពុជា និងរុស្ស៊ី

  • ចំណាត់ថ្នាក់លេខ៣បានលេីប្រទេសម៉ូសាមបុីក៕

អត្ថបទ និងរូបថត៖ ផ្តល់ឱ្យ

អត្ថបទថ្មី
;