ក្រសួង​ធនធាន​ទឹក ប្រាប់​ខេត្ត​មួយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ទឹក​ជំនន់​

  • 2019-08-13 02:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​តាម​ដាន និង​ព្យាករណ៍​ពី​អាកាស​ធាតុ​​រួច​មក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូនដំណឹង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​កម្ពស់​ទឹក​ដែល​មាន​​ការ​កើន​ឡើង​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។

ក្នុង​សេចក្ដី​ប្រកាស​នេះ​ដែរ​ក្រសួង​បាន​សង្កេត​ឃើញ​ថា​មាន​ភ្លៀង​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំ​ក្រវាញ ស្ទឹង​អារ៉ៃ និង​ស្ទឹង​ធំ មាន​កម្រិត​ខ្ពស់​មក​លើ​ខេត្ត​ពោធិ៍សាត់។ ការ​កើន​ឡើង​កម្ពស់​ទឹក​នេះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ និង​អ្នក​ដែល​រស់​នៅ​តាមដង់​ស្ទឹងពោធិ៍សាត់។

យោង​តាម​ស្ថាន​ភាព​ខាង​លើ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​ឲ្យ​អាជ្ញាធរ ក្រុង ស្រុក ឃុំ និង​ប្រជា​ពលរដ្ឋ ទូទាំង​ខេត្ត​ពោធិ៍សាត់ ពិសេស​អ្នក​ដែល​រស់​នៅ​តាម​បណ្ដាល​ដងស្ទឹង​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់ផ្សេងៗ ដែល​កើ​ឡើង​ដោយ​យថាហេតុ និង​ត្រៀម​រក​ទី​ទួល​សុវត្តិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋដែល​ងាយ​រងគ្រោះ៕

អត្ថបទ៖ ម៉េងងី

;