​ស្ងាត់​ៗ! ​ខ្សែ​ប្រយុទ្ធ​ក្រូអាត​​ Ivan Perišić ​ផ្ទេរ​ពី​អ៊ីតាលី​ទៅ​លេង​នៅ​អាល្លឺម៉ង់

  • 2019-08-13 02:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ivan Perišić ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ក្រូអាត​ ​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ជាមួយ​ក្រុម​ជើងឯក​លីគ​កំពូល​អាល្លឺម៉ង់​ Bayern Muchen ​ជាមួយ​នឹង​កិច្ចសន្យា​ផ្ទេរ​ខ្ចី​ជើង​ក្នុង​តម្លៃ​ ៥,៥ លាន​ដុល្លារ​(៤,៦ លាន​ផោន) និង​អាច​ទិញ​ផ្ដាច់​ក្នុង​តម្លៃ ៤៨ លាន​ដុល្លារ(៤០ លាន​ផោន)។

Ivan Perišić ពេលលេងឲ្យ Inter
​យោង​តាម​រយៈ​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​វ័យ ៣០ ​ឆ្នាំ​រូប​នេះ​បាន​ទៅ​ដល់​ទីក្រុង​ម៉ូនិច​​​ជួបជាមួយគ្រូបង្វឹក Bayern លោក Niko kovac និងបាន​ធ្វើតេស្ត​សុខភាព​បាន​ជោគជ័យ​ ដើម្បី​ត្រៀម​ប្រកាស​បង្ហាញ​មុខ​ផ្លូវការ។

​កីឡាករ​វ័យ ៣០ ​ឆ្នាំ​រូប​នេះ​​លេង​ឲ្យ​ Inter Milan បាន​ ៤ រដូវកាល(១៤១ ដង)​ ស៊ុត​បាន​ ៣៧ ​គ្រាប់​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;