Lewan និង Coman ​ប្រើ​ក្បាច់​ពិសេស​​ជួយBayern ​កាន់​កំណត់​ត្រា ២៥ ​ឆ្នាំ​មិន​ចាញ់​នៅ DFB

  • 2019-08-13 03:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Bayern Muchen ​បាន​យក​ឈ្នះ​ក្រុម​ ​Energie Cottbus ដោយ​លទ្ធផល ៣-១ ​កាន់​កំណត់​ត្រា​ ២៥ ​ឆ្នាំ​មិន​ចាញ់​សោះ​ក្នុង​ពាន​រង្វាន់​ DFB Cup ជុំ​ទី ១ ​បន្ត​ទៅ​ជុំ ២ ​។

​ការ​ប្រកួត​នោះ​ ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Robert Lewandowski ក៏​បាន​បង្កើត​​កំណត់​ត្រា​ជា​កីឡាករ​បរទេស (សញ្ជាតិ​ប៉ូឡូញ) ​រក​បាន​គ្រាប់​បាល់​សរុប​ ៣៥ គ្រាប់​ក្នុង​ពាន​​ DFB Pokal នេះ​។ រូប​គេ​​រក​បាន​គ្រាប់​បើក​ឆាក​តាំង​ពី​នាទី ៣២ និង​មួយ​ជើង​ស៊ុត​ពី​ចម្ងាយ​របស​កីឡាករ Kingsley Coman នាទី ៦៥, Lewandowski នាទី ៨៥ និង​កីឡាករ​ Taz (ក្រុម Cottbus) បាន​បាល់​ប៉េណាល់​ទី​នាទី ៩០+៣។​

លោក Niko Kovac លើកពាន DFB Pokal ឆ្នាំ ២០១៨ ជាមួយ Frankfurt

​រំឭក​ដែរ​ថា​ ​ក្រុម​ជើងឯក​ឆ្នាំ​មុន​ Frankfurt ​បាន​កក់​កៅ​អី​ទៅ​ជុំ​ទី ២ ​រួច​ស្រេច​ហើយ​ជាមួយ​នឹង​ក្រុម​ ៣០ ​ក្រុម​ទៀត​ខណៈ Borussia Dortmund ​ក្រោយ​យក​ឈ្នះ​​ក្រុម Uerdingen ០-២ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ សម្រាប់​រដូវកាល​ថ្មី ​DFB Pokal ឬ German Cup នឹង​ត្រូវ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី ១៨ ខែ​សីហា​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

លទ្ធផលសម្រាប់ក្រុមទាំងអស់ នៅជុំទី ១

ប្រភព៖ foxsports ប្រែ​សម្រួល៖ រក្សា

;