លោក ថោង ខុន ស្នើ​ឲ្យ​ជប៉ុន​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ថ្មីនៅ​កម្ពុជា

  • 2019-08-13 04:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ឲ្យ​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម ពិសេស​គឺ​តាមរយៈ​ការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដោយ​បង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ទេសចរចូលនិវត្ត ក៏​ដូច​ជា​ការ​ជួយ​កសាង​ផ្លូវ​ចំនួន​ចូល​ទៅ​កាន់​សហគមន៍​ទេសចរណ៍​សំខាន់ៗ​ផង​ដែរ។ ការ​ស្នើនេះធ្វើឡើងតាមរយៈ​លោក Hidehisa HORINOUCHI ឯក​អគ្គរាជទូត​ជប៉ុននៅកម្ពុជាចប់អាណត្តិ។

លោក ថោង ខុន និង លោក Hidehisa HORINOUCHI ឯក​អគ្គរាជទូត​ជប៉ុននៅកម្ពុជាចប់អាណត្តិ ក្នុង​កិច្ចពិភាក្សា
លោក ថោង ខុន ក៏​បាន​លើកឡើង​ពី​ការ​រីក​ចម្រើន​មួយចំនួនលើវិស័យទេសចរណ៍ ក្រោម​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូច​ជា​ជាមួយរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុនផង​ដែរ។

ក្នុង​នោះ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមាន ០២​គំរោង វិនិយោគ​លើវិស័យទេសចរណ៍ ដែល​មានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។ ដោយឡែក ចំនួន​ទេសចរណ៍​ជប៉ុន​ដែល​មកទស្សនាកម្ពុជាក៏នៅតែមានការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ដោយ​លែក​នៅ​ឆ្នាំ ២០១៨ មានចំនួនជាង ២១មុីននាក់ ក្នុងកំណើនជាង៣.៥% ហើយ​ក្នុង​រយៈ​ពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជា​ទទួលបានទេសចរជប៉ុនជាង ១០មុីននាក់ ក្នុងកំណើន ៣%។

លោក​ក៏​បាន​បន្ថែម​ថា​នៅ​ឆ្នាំ ២០១៨ កន្លងមក ក៏មានទេសច​រ​កម្ពុជាជាង ២២.០០០នាក់ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុនផងដែរ។ បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនចំនួន ០៩ ដែលមានសរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។

ចំពោះសំណើទាំងនេះ ត្រូវបានលោក Hidehisa HORINOUCHI ទទួលយកទៅ​ជម្រាប​ប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ លោក​ក៏​បាន​បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន​នៅតែបន្តកិច្ច​សហប្រតិបត្តិការ​ល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធ​ដ៏យូរអង្វែង៕

អត្ថបទ និងរូបភាព៖ ក្រសួងទេសចរណ៍

ចុចអាន៖

អត្ថបទថ្មី
;