ឯកអគ្គរាជទូត​ជប៉ុន ប្រាប់​សម្តេច​ ហ៊ុន សែន ថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស

  • 2019-08-13 06:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ដែល​ចប់​អាណត្តិ​ បាន​ថ្លែង​ថា ក្នុង​រយៈពេល​៣ឆ្នាំ​ដែល​លោក​បាន​បំពេញ​បេសកកម្ម​ការទូត​នៅកម្ពុជា លោក​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រីក​ចម្រើន និង​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ជាទីបំផុត​ក្នុងនោះ​មាន​កំណើន​យ៉ាងខ្លាំង​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាព្រឹក​ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ជាការ​ឆ្លើយតប សម្ដេច ហ៊ុន សែន ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ហ៊ីដេហ៊ីហ្សា ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នារយៈពេល​កន្លងមក​នេះ។

សម្ដេច​បានមាន​ប្រសាសន៍​ថា ជាការ​ពិត​ការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជា​ទេសចរណ៍​ដែរ បានកើនឡើង​យ៉ាងខ្លាំង​នោះ​សោត​គឺទទួលបានអំពីការ​ប្រឹងប្រែងរបស់​ លោក​អគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា ចូលរួម​ចំណែក​យ៉ាងធំ នៅក្នុង​បញ្ហា​នេះ ជាក់ស្ដែង​ជា​លទ្ធផល​នៃការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ​២០១៨, ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែ​នៅឆ្នាំ​២០១៩នេះ ក្នុងរយៈពេល​ត្រឹមតែ ៥ខែ​ប៉ុណ្ណោះ ជប៉ុន​បាននាំចូល​មកកម្ពុជា​យើង​ចំនួន ៤៤០លាន​ដុល្លារ​ស្រេច​ទៅហើយ។

ក្នុង​ជំនួប​នេះ លោកហ៊ីដេហ៊ីហ្សា បានគោរពជម្រាបជូនសម្ដេចនាយករដ្ឋមន្ត្រីថា លោក​នឹងចាកចេញពីរាជធានីភ្នំពេញ នៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា​​ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

;