អង្គការមួយស្នើឲ្យ លោក គួច ចំរើន ដោះស្រាយបញ្ហាការចាក់ដីចូលសមុទ្រ
- 2019-08-13 07:47:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការមួយស្នើឲ្យ លោក គួច ចំរើន ដោះស្រាយបញ្ហាការចាក់ដីចូលសមុទ្រ
ចន្លោះមិនឃើញ
អង្គការ CNRO បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រ និងការកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យានជាតិរាម ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។
ការស្នើសុំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង លោក គួច ចំរើន ជាមួយប្រជាពលរដ្ឋមកពី ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក ក្នុងខេត្តព្រះសីហន ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ និងផលប៉ះពាល់មួយចំនួន ដែលបានធ្វើឡើងនៅព្រឹកថៃ្ងទី ១៣ ខែសីហា ឆ្នាំ២០១៩។
ក្នុងកិច្ចពិភាក្សា រកដំណោះស្រាយ និងផលប៉ះពាល់នេះ ប្រជាពលរដ្ឋបានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់ វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត៕
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ